ឆ្នាំនេះ Chompoo នាំស្វាមី មកធ្វើពិធីសូត្រមន្ត លើករាសី ក្នុងថ្ងៃកំណើត គម្រប់ខួប៣៤ឆ្នាំ!​

ថៃ៖ តារាស្រីថៃដ៏ល្បី នាង Chompoo Araya បានដឹកដៃស្វាមី ទៅធ្វើពិធីសូត្រមន្តក្នុងថ្ងៃកំណើតរបស់នាង គម្រប់វ័យ៣៤ឆ្នាំ។

ចំពោះខួបកំណើតរបស់នាងឆ្នាំនេះ បានផ្លាស់ប្តូរផងដែរ ព្រោះសព្វមួយដង ឲ្យតែដល់ថ្ងៃពិសេស នាងតែងរៀបចំពិធីខួបយ៉ាងអធិកអធម តែឆ្នាំនេះវិញ នាងសុខចិត្តយកពេលវេលា មកធ្វើពិធីសូត្រមន្តលើករាសីម្តង។ 

ក្នុងពិធីសូត្រមន្តនោះដែរ ក៏បានឃើញវត្តមានស្វាមីរបស់នាង ដែលតែងផ្តល់ភាពកក់ក្តៅដល់ប្រពន្ធជានិច្ច ទោះរវល់ការងារយ៉ាងណា ក៏មិនភ្លេចនៅជាមួយនាង ក្នុងថ្ងៃពិសេស។ ហើយសម្រាប់ថ្ងៃនេះផងដែរ អ្នកគាំទ្រ ក៏នាំគ្នាចាំអ៊ុតមើលថា តើកាដូក្នុងថ្ងៃកំណើតរបស់នាងChompoo ក្នុងឆ្នាំនេះ តើទទួលបានអ្វី ពីស្វាមីជាទីស្រលាញ់?

តោះមើលទិដ្ឋភាពក្នុងពិធីសូត្រមន្ត របស់នាងChompoo ក្នុងថ្ងៃខួបកំណើតទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ តារាស្រីថៃ នាងChompoo Araya បានធ្វើឲ្យអ្នកគាំទ្រស្ងប់ស្ងែងលើនាងថា បានស្វាមីល្អមួយចប់ ទាំងសង្ហារ មហាសេដ្ឋី និងចេះយល់ចិត្តនាងទៀត

វាសនារបស់តារាស្រីថៃ នាង Chompoo Araya តែងតែត្រូវបានគេស្ងើចសរសើរ ថាបានស្វាមីទាំងស្រស់សង្ហារ និងជាមហាសេដ្ឋីថែមទៀតផង ហើយនារីភាគច្រើន ក៏ចង់បានជីវិតពោរពេញទៅដោយ គំនរមាសប្រាក់ និងមានសុភមង្គលដូចជារូបនាងផងដែរ។

ចំពោះ Chompoo និងស្វាមី មិនសូវមានពេលបាននៅជាមួយគ្នាប៉ុន្មានទេ ដែលភាគច្រើន នាងតែងចេញទៅក្រៅប្រទេសនានា ដើម្បីចួលរួមព្រឹត្តិការណ៍ធំៗ ហើយចំណែកខាងស្វាមីវិញ ក៏រវល់ក្នុងការងាររបស់គាត់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែឆ្លៀតពេល នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម និងមានសុភមង្គលដដែល។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ Chompoo បានបង្ហោះរូបស្វាមីរបស់នាង ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ពេលរូបលោកចូលចង្ក្រាន ដើម្បីចម្អិនអាហារឲ្យនាងញ៉ាំនាពេលរាត្រី ហើយនាងបានសរសេរខាងលើរូបថា "សូមទោស អូនមិនចម្អិនទេ" ។

បើក្រឡេកមើល រូបភាពរបស់ស្វាមីនាង Chompoo បានបង្ហាញឲ្យឃើញថា រូបលោក ពិតជាស្រលាញ់ភរិយាយ៉ាងខ្លាំង ដែលខំធ្វើម្ហូបអាហារឲ្យញ៉ាំ ទាំងកណ្តាលយប់បែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានច្រណែនលើរូបនាង ដែលបានស្វាមីល្អមួយចប់តែម្តង និងចេះយកចិត្តប្រពន្ធថែមទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload