ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !

6 Videos


ពេជ្រ សោភា បានចូលរួមក្នុងពិធីមង្គលការរបស់ ថន ដារ៉ា ទាំងឈឺ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ហើយថែមទាំងបានឡើងឆាកច្រៀងដើម្បីអបអរកូនក្រមុំទៀតផង។ ពេជ្រ សោភា បានមកជាមួយ ដេវិដ ដែលជាដៃគូចម្រៀងរបស់នាង ទោះបីជានាងមិនសូវស្រួលខ្លួនក្តី តែ ពេជ្រ សោភា នៅតែបង្ហាញទឹកមុខរីករាយទៅកាន់អ្នកនៅជុំវិញខ្លួន ។

P9

ក្នុងទឹកមុខញញឹម តែមានសភាពស្លេកស្លាំង នៅពេលឮអ្នកយកព័ត៌មានរបស់យើងសួរថា សុខភាពរបស់នាងយ៉ាងម៉េចហើយ? ពេជ្រ សោភា បានឆ្លើយប្រាប់ថា សុខភាពរបស់នាងមិនអីទេ នាងរីករាយណាស់ដែលបានចូលរួមក្នុងពិធីមង្គលការរបស់ ថន ដារ៉ា នាពេលនេះ។ មិត្តភក្តិសិល្បៈដែលមានវត្តមាន នាពេលនោះ បានលាន់មាត់សរសើរ ពេជ្រ សោភា គ្រប់ៗគ្នា ។

ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !

ថ្វីត្បិតតែសុខភាពមិនសូវល្អ តែ ពេជ្រ សោភា ព្យាយាមឡើងសម្តែងអស់ពីលទ្ធភាព ។ ពេជ្រ សោភា មិនបានស្លៀតឈុតថ្មីប្លែកនោះទេ គឺនាងគ្រងឈុតចាស់ដដែល ។

ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !

គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា ត្រៀមនឹងចេញទៅប្រទេស កូរ៉េ ហើយពេលត្រឡប់មកវិញ នាងត្រៀមនឹងចេញទៅព្យាបាលជំងឺនៅប្រទេសបារាំង ៕ អាលីណា

ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !
ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !
ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !
ពេជ្រ សោភា ចូលរួម​ទាំង​ឈឺ !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត