ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​

6 Videos


តារាពហុជំនាញល្បីល្បាញ ខាត់ សុឃីម ជាតារាស្រីមួយដួងដែលមិនធ្លាប់លេចឮព័ត៌មានជម្លោះរកាំរកូសណាមួយកើតឡើយរហូតធ្លាយជាព័ត៌មានចុះផ្សាយនោះឡើយ ប៉ុន្តែថ្មីៗនេះបែរជាមានគណនីហ្វេសប៊ុកមួយវាយប្រហារទៅលើអ្នកនាងខ្លាំងៗតែម្ដង រហូតអ្នកនាងទ្រាំមិនបានក៏តបតជាពាក្យសម្ដីទៅវិញព្រោះតែចង់ដឹងហេតុផល ។

P9

គណនីហ្វេសប៊ុកដែលមានបញ្ហាជាមួយអ្នកនាងនោះមានឈ្មោះ Jetra Ananda Kong ។ បញ្ហាបានកើតឡើងនៅពេលដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះពាក្យស្លោកមួយឃ្លាដែលមានភ្ជាប់រូបថតជាមួយស្វាមីហើយមានន័យខ្លឹមសារថា «អំនួតនាំមកនូវបរាជ័យ មើលងាយអ្នកដទៃគឺបន្ទាបតម្លៃខ្លួនឯង» ។ ក្រោយមកគណនីហ្វេសប៊ុកខាងលើក៏បានយកអ្វីដែលអ្នកនាង ខាត់ សុឃីម បង្ហោះយកមកសរសេរពីលើបន្ថែមថា «សុំរៀនសរសេរតាមគេបន្តិច “មុននឹងថាឱ្យគេ តោងគិតផងស្រី លបខាំអ្នកដ៏ទៃ ថ្លៃអី ? គឺវាថោកខ្លួនឯង” ជូនមនុស្សចិត្តបាប» ។ ក្រោយពីអ្នកនាង ខាត់ សុឃីម បានឃើញនូវការបង្ហោះនោះ អ្នកនាងក៏ចូលទៅនាំសួរដេញដោលថាហេតុអ្វីបានជាថាឱ្យអ្នកនាងដូច្នេះ ព្រោះថាអ្នកនាងមិនបានស្គាល់ម្ចាស់គណនីម្នាក់នោះឡើយ។ ប៉ុន្តែទោះបីជាអ្នកនាងជជីកដេញដោលយ៉ាងណាក៏ម្ចាស់គណនីខាងលើមិនបានបញ្ជាក់ព័ត៌មានលម្អិតថាតើរូបគេមានបញ្ហាអ្វីជាមួយអ្នកនាងនោះដែរ គឺបានត្រឹមតែដៀមដាមប៉ុណ្ណោះ ។

ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​

គួរបញ្ជាក់ថា ម្ចាស់គណនីខាងលើមិនត្រឹមតែចង់ប្រកាសសង្គ្រាមជាមួយ អ្នកនាង ខាត់ សុឃីម នោះឡើយ គឺសូម្បីតែ កញ្ញា មាស សុខសោភា កញ្ញា ដេននី ក្វាន់ លោក សាន ផានិត និង អ្នកដែលទទួលពាននៅក្នុងកម្មវិធីប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាសមួយចំនួន ក៏ត្រូវម្ចាស់គណនីរូបនេះវាយប្រហារយ៉ាងចាស់ដៃផងដែរ ៕ ភូមិន្ទ

ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​
ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​
ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​
ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​
ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​
ខាត់ សុ​ឃីម ត្រូវ​រង​សម្តី​ថា​ជា «​មនុស្ស​ចិត្ត​បាប​» ក៏​ព្រោះតែ​…​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត