Juventus បញ្ជាក់ថាបានចុះហត្ថលេខាជាមួយអតីតខ្សែការពារ Barcelona, Alves

សេះបង្កង់ Juventus បានបញ្ជាក់ថា ក្លិបបានចុះហត្ថលេខាជាមួយកីឡាករ Dani Alves ក្នុងកិច្ចសន្យាចំនួន ពីរឆ្នាំ ជាមួយនិងជម្រើសនៃការផ្តល់ឲ្យខ្សែការពាររូបនេះ អាចបន្តលេងមួយឆ្នាំទៀតផងដែរ។

Dani-Alves-ft16

កីឡាករសញ្ជាតិប្រេស៊ីល ដែលបានចាកចេញពីក្លិបអេស្បាញ Barcelona កាលពីចុងរដូវកាលនេះ បន្ទាប់ពីចំណាយពេល ៨ឆ្នាំនៅកីឡដ្ឋាន Camp Nou បានមកធ្វើការពិនិត្យសុខភាពហើយកាលពីព្រឹកថ្ងៃចន្ទ ក្នុងទីក្រុង Turin និងត្រូវបានទទួលស្វាគមន៍ដោយក្រុមអ្នកគាំទ្ររបស់ Juventus ជាច្រើនពាន់នាក់ពេលមកដល់។

កីឡាកររូបនេះនឹងក្លាយជាកីឡាករទីបី ដែលបានមកចូលរួមជាមួយម្ចាស់ជើងឯកលីក Seria A នារដូវក្តៅនេះ ក្រោយពីក្លិបបានចុះហត្ថលេខាជាមួយកីឡាករ Miralem Pjanic ពីក្លិប Roma និង កីឡាករ Mario Lemina ពីក្លិបារាំង Marseille។
Alves ធ្លាប់ឈ្នះពានចំនួន ២៣ ជាមួយ Barcelona រួមទាំង Champions League ចំនួន ៣លើក និងពាន La Liga ចំនួន ៦លើកផងដែរ។

ដោយឡែក Juventus កំពុងព្យាយាមអូសទាញកីឡាករ Paul Pogba ឲ្យបន្តលេងនៅក្នុងក្លិបដដែរ ក្រោយពីកីឡាករនេះ ត្រូវបានក្លិប Real Madrid ធ្វើការចាប់់អារម្មណ៍៕