១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

ការរំលោភបំពានផ្លូវភេទត្រូវចាត់ទុកជាបទល្មើសហិង្សាមួយនៅបណ្ដាប្រទេសជាច្រើន ដោយត្រូវទទួលផ្ដន្ទាទោសមិនអាចលើកលែងបាន។ តាមរយៈវិបសាយ សិង្ហបុរី Stomp បានបង្ហាញពីច្បាប់កាត់ទោសរបស់ប្រទេសមួយចំនួនទាក់ទងនឹងបទល្មើសរំលោភ៖

១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

១. ប្រទេសចិន៖ សម្រាប់ប្រទេសប្រកាន់របបកុម្មុយនិស្តមួយនេះ ការកាត់ទោសលើជនប្រព្រឹត្តបទល្មើសទាក់ទងករណីរំលោភ នឹងត្រូវមានទោសប្រហារជីវិត ឬក្រៀវប្រដាប់ភេទចោល។

១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

២. ប្រទេសអ៊ីរ៉ង់៖ អ្នកទោសពីបទរំលោភ នឹងត្រូវព្យួរក ឬបាញ់សម្លាប់ចំពោះមុខសាធារណជន។

១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

៣. ប្រទេសអាហ្វហ្គានីស្ថាន៖ ការសងជំងឺចិត្តនឹងត្រូវផ្ដល់ឲ្យជនរងគ្រោះរយៈពេល៤ថ្ងៃក្រោយដោយការប្រហារជីវិតជនល្មើសដោយការបាញ់នឹងកាំភ្លើង។

៤. ប្រទេសបារាំង៖ ជនល្មើសនឹងត្រូវទទួលទណ្ឌកម្មជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ក្នុងករណីគេរកឃើញបទរំលោភមានស្ថានទម្ងន់ខ្លាំងនឹងត្រូវជាប់ពន្ធនាគារពី៣០ឆ្នាំ ឬរហូតអស់មួយជីវិត។

៥. ប្រទេសកូរ៉េខាងជើង៖ ចំពោះប្រទេសកាន់លទ្ធិផ្តាច់ការមួយនេះ ក្នុងករណីមានបទល្មើសរំលោភកើតឡើង ការដាក់ទោសលើជនល្មើសនឹងត្រូវទទួលទោសប្រហារជីវិតដោយត្រូវក្រុមទាហានបាញ់ចំក្បាល។

៦. ប្រទេសរុស្ស៊ី៖ សម្រាប់ប្រទេសរុស្ស៊ី ជនល្មើសនឹងត្រូវជាប់គុករយៈពេលបីឆ្នាំឡើង រហូតដល់៣០ឆ្នាំ ដោយផ្អែកលើការធ្វើទុកបុកម្នេញលើជនរងគ្រោះ។

៧. ប្រទេសន័រវែស៖ នៅក្នុងប្រទេសន័រវែស ជនល្មើសនឹងត្រូវជាប់ពន្ធនាគាររយៈពេលពី ៤ទៅ១៥ឆ្នាំ អាស្រ័យលើស្ថានភាពទម្ងន់ទោស។

៨. សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកមានចំណាត់ការច្បាប់ពីរចំពោះជនល្មើស គឺច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ។ ក្នុងករណីបទល្មើសរំលោភត្រូវបានចាត់ក្នុងករណីច្បាប់សហព័ន្ធ ជនល្មើសនឹងត្រូវពិន័យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ។ ករណីបទល្មើសក្នុងច្បាប់រដ្ឋគឺនឹងរងទណ្ឌកម្មពិន័យតាមច្បាប់របស់រដ្ឋនីមួយៗនៃសហរដ្ឋអាមេរិក។

៩. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាបានបង្កើនទណ្ឌកម្មលើបទល្មើសរំលោភកាន់តែខ្លាំងបន្ទាប់ពីវិសោធនកម្មច្បាប់ក្នុងឆ្នាំ២០១៣។ ជនល្មើសនឹងត្រូវជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ឬករណីធ្ងន់ធ្ងរនឹងត្រូវផ្ដន្ទាទោសដោយការព្យួរក។

១០. ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖ ករណីមនុស្សណាម្នាក់ត្រូវគេរកឃើញថាប្រព្រឹត្តបទល្មើសទាក់ទងនឹងការរំលោភ នៅអារ៉ាប៊ីសាអ៊ូឌីត បុគ្គលនោះនឹងត្រូវកាត់ទោសប្រហារជីវិតបង្ហាញជាសាធារណ៕

  • ១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: