ម៉ុង ឫទ្ធី៖ យីអ៊ុនមនុស្សមើលមិនឃើញទេ

ម៉ុង ឫទ្ធី៖ យីអ៊ុនមនុស្សមើលមិនឃើញទេ



ភ្នំពេញ៖ លោក​សេដ្ឋី​កសិកម្ម​ស្រុក​ខ្មែរ ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហើរ​វាចា​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “យីអ៊ុន​មនុស្ស​មើលមិនឃើញ​ទេ” កាលពី​ថ្ងៃ ២៨ ខែមិថុនា​ឆ្នាំ២០១៦នេះ បន្ទាប់ពី​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​រយៈពេល២ថ្ងៃ​កន្លងមកនេះ​ធ្វើ​ឲ្យ​ដើម​កៅស៊ូ​ក្នុង​ចំការកៅស៊ូរ​របស់លោក ដួលរលំ​អស់​រាប់រយ​ដើម និង​ជំនន់​ទឹកភ្លៀង​ជន់​លិច​ចំការ​ដូងប្រេង​របស់លោក​ផងដែរ។

ម៉ុង ឫទ្ធី៖ យីអ៊ុនមនុស្សមើលមិនឃើញទេ

ចំការកៅស៊ូ

លោក​ឧកញ៉ា​បាន​បន្តថា “២ថ្ងៃនេះ​ខ្ញុំ​ចេះតែ​ញាក់ភ្នែក​ស្តាំ​នឹកថា​ប្រហែល​ជាមាន​លាភ​អី​ហើយក៏​មិនដឹង ពេលនេះ​ការពិត​បានឱ្យដឹងថា ចំការកៅស៊ូ​ត្រូវ​ខ្យល់ព្យុះ​បាក់​អស់​រាប់រយ​ដើម ទន្ទឹមគ្នា​នេះដែរ​ចំការ​ដូងប្រេង​រាប់រយ​ហិកតា​ក៏ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ដំណាលគ្នា​ផងដែរ។

ម៉ុង ឫទ្ធី៖ យីអ៊ុនមនុស្សមើលមិនឃើញទេ

ចំការដូងប្រេង

គួរ​រំលឹក​ផងដែរ​ថា លោក ម៉ុង ឫទ្ធី មាន​ចំការកៅស៊ូ​ជិត ៣ពាន់​ហិកតា​នៅក្បែរ​តំបន់​សមុទ្រ ដែល​អាចចៀរ​ជ័រ​បាន​ប្រមាណ ១ពាន់​ហិកតា​ប៉ុណ្ណោះ។ ចំណែកឯ​រោងចក្រ​ចម្រាញ់​កៅស៊ូ​ស្ងួត​របស់លោក បានចាប់ផ្ដើម​ដំណើរការបាន​ប្រមាណ​មួយឆ្នាំ​ហើយ​ដែរ ដែល​អាច​ផលិត​កៅស៊ូ​ស្ងួត​បាន២តោន​កៅស៊ូ ក្នុង​មួយ​ម៉ោង។ ទីផ្សារ​នាំចេញ​កៅស៊ូ​ស្ងួត​របស់លោក​គឺ ប្រទេស​ថៃ វៀតណាម និង​អឺរ៉ុប៕

ម៉ុង ឫទ្ធី៖ យីអ៊ុនមនុស្សមើលមិនឃើញទេ

រោងចក្រ​ចម្រាញ់​កៅស៊ូ​ស្ងួត