ឱកាស​ទទួល​បាន​ការ​សិក្សា និង​ការងារ​ធ្វើ​នៅ​សិង្ហបុរី

នេះ​ជា​ដំណឹង​ល្អ​សម្រាប់​និស្សិត​ខ្មែរ​ទាំងអស់​ដែល​មាន​បំណង​ចង់​សិក្សា និង​បាន​ការងារ​ធ្វើ​នៅ​សិង្ហបុរី ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​សិក្សា​វគ្គ​ជំនាញ ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍ និង​បដិ​សណ្ឋារ​កិច្ច តាម​រយៈ​សាលា FTMS Cambodia អ្នក​នឹង​បាន​ទៅ​សិក្សា​នៅ​សិង្ហបុរី ហើយ​ចុះ​កម្មសិក្សា​ដោយ​ផ្ទាល់​ជាមួយ​និយោជក​ជាច្រើន​នៅ​ទីនោះ។

 

លោក ឡុង បូរិន្ទ នាយក​សាលា FTMS ប្រចាំ​នៅ​កម្ពុជា បានឲ្យ​ដឹងថា ដោយ​មើល​ឃើញ​ពី​សក្តានុពល និង​តម្រូវការ​បុគ្គលិក​ជាច្រើន​បន្ថែម​ទៀត​ក្នុង​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​នៅ​សិង្ហបុរី សាលា​ FTMS បាន​បង្កើត​វគ្គ​សិក្សា​ជំនាញ​ ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍ ​និង​បដិសណ្ឋារកិច្ច​ ដើម្បី​បំពាក់​បំប៉ន​សមត្ថភាព និង​បង្ក​ឱកាស​ឲ្យ​កូន​ខ្មែរ​អាច​ទទួល​បាន​ឱកាស​ការងារ​នេះ។

 

ឱកាស​ទទួល​បាន​ការ​សិក្សា និង​ការងារ​ធ្វើ​នៅ​សិង្ហបុរី

 

លោក​បន្ត​ថា “ជំនាញ​នេះ​ត្រូវ​សិក្សា​រយៈ​ពេល​៦​ខែ​ក្នុង​ថ្នាក់​រៀន​ និង​ចុះ​កម្មសិក្សា​៦​ខែ​ ដោយ​មាន​ប្រាក់​ឧបត្ថម្ភ ​ដូច្នេះ​ពេញ​មួយ​ឆ្នាំ​ និស្សិត​នឹង​មាន​ឱកាស​ជួប​ធ្វើការ​ផ្ទាល់​ជាមួយ​និយោជក​ដែល​នេះ​នឹង​ធ្វើ​ឲ្យ​គេ​មាន​ឱកាស​ទទួល​បាន​ការងារ​ច្រើន​បន្ទាប់​ពី​បញ្ចប់​កម្ម​សិក្សា”។

 

នេះ​ជា​ឱកាស​សម្រាប់​កូន​ខ្មែរ​គ្រប់​រូប​ដែល​មាន​ឧបនិស្ស័យ​លើ​វិស័យ​នេះ ដោយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ពាក្យ​រៀន មាន​ ២ ​ចំណុច​សំខាន់៖ ទី​១ ត្រូវ​មាន IELT 5.5 ឡើង​ទៅ និង​ទី​២ ត្រូវ​មាន​សញ្ញាបត្រ​ទុតិយភូមិ ឬ​បើ​មិន​សញ្ញាប័ត្រ​នេះ​ទេ ត្រូវ​មាន​បទ​ពិសោធន៍​ការងារ​យ៉ាង​ហោច​ណាស់​១​ឆ្នាំ​កន្លះ។

 

ដោយ​ជំនាញ​នេះ​ទាមទារ​ការ​អនុ​វត្ថ​ផ្ទាល់​នៅ​នឹង​កន្លែង ដូច្នេះ​ទាំង​ថ្នាក់​រៀន និង​កន្លែង​ចុះ​កម្ម​សិក្សា​គឺ​ត្រូវ​តែ​ទៅ​ដល់​សិង្ហ​បុរី​ដោយ​ផ្ទាល់ ហើយ​វគ្គ​នេះ​ត្រូវ​បាន​បង្កើតឡើង​ជា​ពិសេស​នៅ​តែ​សិង្ហបុរី​តែ​មួយ​គត់ ដើម្បី​បម្រើ​ឲ្យ​ទីផ្សារ​ប្រទេស​នេះ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 081 280 004 / 010 925 545 ឬ​ចូល www.ftmsglobal.edu.kh ឬ www.facebook.com/FTMSGlobal.Academy.Cambodia ៕

 

ឱកាស​ទទួល​បាន​ការ​សិក្សា និង​ការងារ​ធ្វើ​នៅ​សិង្ហបុរី

 

ឱកាស​ទទួល​បាន​ការ​សិក្សា និង​ការងារ​ធ្វើ​នៅ​សិង្ហបុរី

 

អត្ថបទ៖ លីដា