ទំពាំងខ្លឹមទាំង៥ របស់ បឹងកេតFC ត្រឡប់មកពីសិង្ហបុរីវិញហើយ

ជាឱកាសមួយដ៏កម្រ​ និងមានតម្លៃសម្រាប់កុមារតូចៗ ​ដែលស្នេហាវិស័យកីឡាបាល់ទាត់ និងត្រូវបានជ្រើសរើសឱ្យទទួលបានការហ្វឹកហ្វឺនបណ្ដុះបណ្ដាលចាប់តាំងពីក្មេងដោយ ​គ្រូបង្វិកដ៏ចំណានៗទាំងក្នុង និងក្រៅប្រទេស ​​កុមារាតូចៗទាំង៥រូប ​ដែលជាទំពាំងស្នងដ៏មានសក្ដានុពលរបស់ក្រុម​កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ​(បឹងកេត FC) បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយពីពួកគេទាំងប្រាំនាក់ ​បានទទួលការអនុញ្ញាតិឱ្យទៅហ្វឹកហាត់រយៈពេល៣ថ្ងៃនៅសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការមកបោះជំរំរបស់ក្លឹបយក្សអេស្ប៉ាញ FC Barcelona ​គឺចាប់ពី​ថ្ងៃទី២០-២៤ ខែមិថុនា កន្លងទៅនេះ ។​
ក្រោយពីត្រឡប់មកពីសិង្ហបុរីវិញ ​BKA Academy U-12 ​ទាំងប្រាំនាក់ ដែលមានអាយុក្រោម១២ឆ្នាំ របស់បឹងកេត ​ក៏បានទទួលការជប់លៀងយ៉ាំងគគ្រឹកនៅឯភោជនីយដ្ឋាន Motor Café ​ជាមួយនឹងរៀមច្បងកីឡាករបាល់ទាត់ល្បីជាច្រើនរូប​ ៕​កុមារាទាំង៥រូប រួមមាន៖​1.​អ៊ុច សុវណ្ណារិទ្ធ​2.​អ៊ី មង្គលសិរី​3.​អ៊ី មង្គលរដ្ឋាសា​4.Kasidej Vasunan ​(កូនកាត់ខ្មែរ-ថៃ)​5.Adam Roland Ayu ​(ម៉ាឡេស៊ី)​​
ដោយ៖ ឈូក ស
ប្រភព៖ Boeungketfc