កាន់​កាំបិត​ផ្គាក់​គំរាម​ប្រពន្ធ​ឱ្យ​នៅ​ស្ងៀម ចាប់រំលោភ​កូនស្រី​ចុង​

កាន់​កាំបិត​ផ្គាក់​គំរាម​ប្រពន្ធ​ឱ្យ​នៅ​ស្ងៀម ចាប់រំលោភ​កូនស្រី​ចុង​



រាជធានី​ភ្នំពេញ ៖ ជន​អគតិ​ម្នាក់​ហួស​ពី​តិរច្ឆាន ឬ​ប្រៀប​ដូច​ជា​មនុស្ស​ក្រៅសង្គម បាន​កាន់​កាំបិត​ផ្គាក់​ធ្វើ​សកម្មភាព​គំរាម​កាប់សម្លាប់ ប្រពន្ធ​នៅ​ឲ្យ​ស្ងៀម ដើម្បី​ទុក​ឱកាស​ឱ្យ​ខ្លួន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​ចុង ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​ពេល​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ ស្ទុះ​ចូល​ទៅ​ធាក់​មួយ​ជើង រួច​ស្ទុះរ​ត់ទៅ​បើកទ្វារ អូស​ដៃ​កូនស្រី​រត់​ចេញ​មកក្រៅ រួច​ហើយ​បាន​ទៅ​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា នៅ​បន្ទប់​ជួល​ស្ថិត​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឪពុកចុង​រូប​នេះ ឈ្មោះ នា​ត ជា អាយុ​៣៨​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ធ្វើ​បង្គោល​ភ្លើង មានស្រុក​កំណើត​ភូមិ​អំពិល​ក្រៅ ឃុំ​អំ​ពឹ​ល​ក្រៅ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ចំណែក​កូនស្រី​ក្រមុំ អាយុ​១៨​ឆ្នាំ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​និយាយ​ដោយ​កំហឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កូនស្រី​របស់​គាត់ (​កូន​ប្ដី​មុន​) កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជុំ​គ្នា ស្រាប់តែ​ប្តី​ក្រោយ​នេះ កាន់​កាំបិត​ផ្គាក់​នៅ​ក្នុង​ដៃ ស្រែក​គំរាម​ឲ្យ​គាត់​នៅ​ឲ្យ​ស្ងៀម ទុក​ពេល​ឱ្យ​គាត់​ជា​ប្ដី​បាន​រំលោភ​កូនស្រី​ក្រមុំ ហើយ​បើ​មិន​ឲ្យ​ខ្លួន​រំលោភ​កូនស្រី​ទេ នឹង​កាប់សម្លាប់​ចោល​ភ្លាម ។

បន្ទាប់​ពី​គំរាម​រួច ប្ដី​លាមក​នេះ បាន​ស្ទុះ​ទៅ​ចាប់​អោប​កូនស្រី​ក្រមុំ ដើម្បី​រំលោភ ។ ដោយសារ​តែ​ទ​ង្វើ​ដ៏​លាមក​នេះ កើត​មាននៅ​នឹង​មុខ ទោះបី​ស្លាប់​ក៏​លែង​ខ្លាច​ដែរ ទើប​ស្ដ្រី​ជា​ប្រពន្ធ​បាន​ស្ទុះ​ទៅ​ធាក់​លោក​ប្ដី​តិរច្ឆាន​ម្នាក់​នោះ​មួយ​ជើង​ពេញកម្លាំង បណ្ដាល​ឲ្យ​ដួល រួច​គាត់​បានរ​ត់ទៅ បើកទ្វារ​ផ្ទះ​ដឹក​ដៃ​កូនស្រីរ​ត់ទៅ​ប្តឹង​នគរបាល ឱ្យ​ចាប់​ឃាត់ខ្លួន​ប្ដី​គំរក់​រូប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជន​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បែប​នេះ​មែន ហើយ​នគរបាល​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ដែល​មនុស្ស​គំរក់​បែប​នេះ​ពិបាក​រក​ដូច​ណាស់ ហើយ​សមតែ​ជាប់គុក ៕