ផោម​ឮ​ខ្លាំងពេក​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញពី​ការប្រកួត​

dnt-news : ជា​រឿង​ចម្លែក​មួយ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ស៊ុយអែត​គឺ​កីឡាករ Adam LindinLjungkvist របស់​ក្លិប​Pershagen Sk នៅ​លី​ក​ទី​៧​របស់​ស៊ុយអែត ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញចេញ ដោយសារ​ផោម​ឮ​ខ្លាំងពេក​។ នេះ​បើតាម​កាសែត​Aftonbladet របស់​ស៊ុយអែត​ចុះផ្សាយ​កាលពី​ថ្ងៃទី​២១ មិថុនា​។