សាលាឧទ្ឋរណ៍​កោះហៅលោក កឹម​ សុខា​​ ចូលសវនាការថ្ងៃទី០៤កក្កដា

រាជធានីភ្នំពេញ ៖ ​ព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍លោក ​ហ៊ឹង ប៊ុនជា ​បានចេញដីកាកោះហៅ ​លោក កឹម សុខា​ ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ​ឲ្យចូលក្នុងសវនាការ ​វេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ​កក្កដា ២០១៦ ពាក់ព័ន្ឋនឹង​ការបដិសេធក្នុងការចូលខ្លួន ។

នេះបើយោងតាមដីកា​កោះហៅជនជាប់ចោទឲ្យចូលសវនាការ​ ដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញា​អមសាលាឧទ្ឋរណ៍ ហ៊ឹង ប៊ុនជា​ ចុះថ្ងៃទី២២ មិថុនា ​និងដែលត្រូវបានគេ​ទើបផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃទី២៨​ មិថុនា​ ២០១៦ ៕