ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​ពិធី​រំលឹក​ខួប​ទី​៦៥ ថ្ងៃ​បង្កើត​ស្ថាប័ន​គយ

រាជធានី​ភ្នំពេញ ៖ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​៦៥​ឆ្នាំ ថ្ងៃ​បង្កើត​ស្ថាប័ន​គយ និង​រដ្ឋាករ​កម្ពុជា ២៩ មិថុនា ១៩៥១-២៩ មិថុនា ២០១៦ ) ។

តាម​គម្រោង​ពិធី​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ២០១៦ នៅ​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​កម្ពុជា ទល់មុខ​បង់​ក្រហម (​ធនាគារជាតិ​នៃ​កម្ពុជា​) ក្នុង​ខណ្ឌដូនពេញ ៕