ហ៊ាន​ទាំងកណ្តាលថ្ងៃ​ចែសហ្មង​ពៅ​

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ភេទ​ទី​៣​​ម្នាក់​ (​ស្រី​តែងខ្លួន​​ជា​បុរស​)​ ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍ផ្សារ​ដេប៉ូ​ទី​៣ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១២​ និង​៥០​នាទី​ថ្ងៃត្រង់​ទី​២៨ ​មិថុនា ខណៈ​​​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ទាំង​ថ្ងៃ ស្ថិត​​នៅ​តំបន់​​រោងចក្រ​ឆ្នាំង​ តាម​ផ្លូវ​រថភ្លើង​ខាងក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ​ ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ស្ត្រី​សង្ស័យ​ឈ្មោះ​អ៊ុយ ច​ន្ទ្រា​ដា​ណេ ​​មាន​លំ​ក្បែរ​កន្លែង​​ចាប់ខ្លួន​ខាងលើ​ ។ តាម​ព័ត៌មាន​ឱ្យ​​ដឹង​​​ថា​ ​មុន​ពេល​​​ចាប់ខ្លួន​​ស្ត្រី​សង្ស័យ​បាន​​ធ្វើ​សកម្មភាព​ដើរ​លក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ទាំង​ថ្ងៃ ក៏​​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ហៅ​ឃាត់ខ្លួន​ឆែកឆេរ ក៏​រក​​ឃើញ​ថ្នាំ​ញៀន​១៨​កញ្ចប់ ហើយ​បាន​​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​ផ្ទះ​ទៀត ដកហូត​​បាន​១​កញ្ចប់​ទៀត ​ដែល​សរុប​ទាំងអស់​១៩​កញ្ចប់​ ។ ​