Huawei បើក​កមុ្ម​វិធី កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus

Huawei បើក​កមុ្ម​វិធី កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus



​*កុម្ម៉ង់ Huawei P9 Plus ថ្ងៃនេះ ទទួលបាន​កាដូ​មហិមា​

ភ្នំពេញ ៖ ថ្មីៗ​នេះ ក្រុមហ៊ុន Huawei ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរ​គម​នា​គម​ន៏ (ICT) បានធ្វើការ​ប្រកាស​ជា​ផ្លូវការ នូវ​កម្មវិធី​ពិសេស​ដែល​ពុំ​ធ្លាប់មាន គឺ “​កម្មវិធី​កុម្ម៉ង់​ទុក​មុន​សម្រាប់ កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus” បន្ទាប់ពី​វត្តមាន Huawei P9 និង Huawei P9 Lite នៅលើ​ទីផ្សារ​កម្ពុជា​។

រាល់​ការ​ជាវ​កក់​ទុក​មុន នូវ​ម៉ូ​ឌែ​ល​ស៊េរី P9 នៅតាម​ហាង​ដែលមាន​ផ្លាកសញ្ញា ហ៊ួ​រវៃ (Huawei) តាមរយៈ​គេហទំព័រ ហ្វេ​ស​បុក Huawei Mobile Cambodia ឫ ទូរស័ព្ទ​លេខ 069 73 23 23 – 078 58 68 28 អតិថិជន​នឹង​អាច​ទទួលបាន​នូវ​ការបន្ថែម​ដ៏​អស្ចារ្យ គឺ នាឡិកាដៃ​ម៉ាក Huawei Band ស្រោម​ដាក់​ទូរស័ព្ទ ការធានា​ជា​ផ្លូវការ​រយៈពេល ១៨​ខែ​និង​ការប្តូរ​ជូន​ថ្មី​សម្រាប់​អេក្រង់​បែក​ក្នុង​រយៈពេល​៣​ខែ ដោយ​ឥតគិតថ្លៃ​។ កម្មវិធី​នេះ​ពិសេស​នេះ មាន​សុពលភាព រហូតដល់​ថ្ងៃទី ០៣ កក្ត​ដា ឆ្នាំ​២០១៦ ប៉ុណ្ណោះ​។

លោក Jason នាយក​គ្រប់គ្រង Huawei Mobile Device Department ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន Huawei ប្រកាស​នូវ​កម្មវិធី​កក់​ទុក​មុន រី កុម្ម៉ង់​ទុក​មុន (Pre-order) សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus ដែល​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ Leica​។​

“​ឥឡូវនេះ​អតិថិជន​គ្រប់រូប​អាចធ្វើ​ការ​កក់​ទុក​មុន នូវ​ម៉ូ​ឌែ​ល ស៊េរី P9 Plus ត្រឹមតែ​តម្លៃ 579$ នោះ​នឹង ទទួលបាន​កាដូ​ពិសេសៗ​ពី​ក្រុមហ៊ុន​យើងខ្ញុំ រួមមាន នាឡិកាដៃ​ម៉ាក Huawei Band ស្រោម​ដាក់​ទូរស័ព្ទ ការធានា​ជា​ផ្លូវការ​រយៈពេល ១៨​ខែ និង​ការប្តូរ​ជូន​ថ្មី​សម្រាប់​អេក្រង់​បែក​ក្នុង​រយៈពេល​៣​ខែ ដោយ​ឥតគិតថ្លៃ​” លោក Jason និយាយ “​សូមកុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លង​បំផុត​ទៅ​ឲ្យ​សោះ សូម​អញ្ជើញ​រួសរាន់​ទំនាក់ទំនង​ក្រុមការងារ​យើង​”​។

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei P9 Plus ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​យ៉ាង​សម្បូរបែប និង​មាន​ចំណុច​លេចធ្លោរ​ច្រើន​បំផុត​ក្នុងចំណោម​ទូរស័ព្ទ​ដទៃទៀត តួយ៉ាង​ដូចជា លោហៈធាតុ យ៉ាង​ប្រណិត មាន​គុណភាព​ខ្ពស់ រឹងមាំ ហាប់ រីឯ​ទម្ងន់​វិញ​គឺ​កាន់តែ​ស្រាល​ត្រឹមតែ​១៦២​ក្រាម និង​កម្រាស់ 7mm ងាយស្រួល​ដាក់​តាម​ខ្លួន ព្រម​ជាមួយនិង​អេក្រង់​ដែលមាន​ទំហំ​ធំ​រហូតដល់ 5.5 អ៊ី​ញ ផ្តល់​លក្ខណៈ ងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​នៅលើ​អេក្រង់​។ នៅ​គែម​ជុំវិញ​នៃ​ទូរស័ព្ទ មាន​រាង​កាត់​កោង​ភ្លឺរលោង រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត ពី​សំណាក់​អ្នកជំនាញ​ផ្នែក​រចនា​ដ៏​ល្បីៗ លើ​ពិភពលោក មិន​ថា​ក្បូរ​ក្បាច់រចនា រឺ​ចំណាំង​នៅលើ​ទូរស័ព្ទ​គឺមាន​ភាពស្រស់ស្អាត ទាក់ភ្នែក​ហាក់បីដូចជា​គ្រាប់ពេជ្រ​ច្នៃ​ដ៏​មានតម្លៃ​ដែល​មនុស្ស​ផង​ទាំងឡាយ​ទទួលស្គាល់ និង​ប្រាថ្នា​ចង់បាន​។ កាន់តែ​រីករាយ ស្រស់ស្រាយ​ក្នុងការ​ថតរូប​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ គ្រប់ពេលវេលា មិន​ថា​អ្នក​ស្ថិតនៅក្នុង​កាលៈទេសៈ​ណា​នោះទេ គឺ​នៅតែ​អាច​ទទួលបាន​នូវ​ការចងចាំ​ល្អៗ តាមរយៈ អនុស្សាវរីយ៍ ដែល​បាន​ផ្តិត យក​ដោយ​កាមេរ៉ា​ភ្លោះ Leica ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល​ដែល​បាន​បំពាក់​នៅលើ P9 Plus​។ វា​ជួយ​បន្ថែម​រស់ជាតិ​នៃ​ជីវិត​របស់​អ្នក​អោយ​កាន់​តែមាន​អត្ថន័យ ព្រមជាមួយ​នឹង​អង្គ​ចងចាំ ដែលមាន​ទំហំ​ធំ​ដល់​ទៅ 4 GB RAM រឺ​ឯ​ថ្ម​វិញ ប្រើ​បាន​កាន់តែ​យូរ ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​សាក​ថ្ម​ញឹកញាប់​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់​វេ​ប​សាយ www.gsmarena.com ។​

​លក្ខណៈពិសេស​របស់ Huawei P9 Plus ដែល​ទូរស័ព្ទ​ស្មា​ត​ដ៏​ទៃ​ពុំ​អាច​ប្រៀបបាន នឹង​ក្លាយជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​។ “​សូម​រួសរាន់​ធ្វើការ​កុម្ម៉ង់​ឥឡូវនេះ នៅតាម​ហាង ដែលមាន​ផ្លាកសញ្ញា Huawei គេហទំព័រ​ហ្វេ​ស​បុក Huawei Mobile Cambodia ឫ ទូរស័ព្ទ​លេខ 069 73 23 23 – 078 58 68 28” លោក Jason បន្ថែម​។

អំពី​ក្រុមហ៊ុន Huawei Consumer BG
​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុងប្រទេស​ច្រើនជាង 17០ ប្រទេស ហើយ​កំពុង​នឹង​ត្រូវបាន​ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវបាន​រៀបចំឡើង​លើទឹក​ដី​សហរដ្ឋ​អា​មេ​រិច អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) -​ល​=​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់​ឲ្យ​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ http://consumer.huawei.com.kh

​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer

Contact:
​អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​
​លេខ​ទូរស័ព្ទ​៖ 010 44 99 06
​អ៊ីមែល​៖ [email protected]
Huawei បើក​កមុ្ម​វិធី កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus

Huawei បើក​កមុ្ម​វិធី កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus

Huawei បើក​កមុ្ម​វិធី កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus

Huawei បើក​កមុ្ម​វិធី កុម្ម៉ង់​ទុក​មុន​សម្រាប់​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Huawei P9 Plus