ដំណាប់​សំបក​ក្រូចថ្លុង

ដំណាប់​សំបក​ក្រូចថ្លុង

គ្រឿងផ្សំ៖
សំបកក្រូចថ្លុង
ស្ករស
ទឹកកំបោរស
សាច់ជូរ ។
វិធីធ្វើ៖
១. សំបកក្រូចថ្លុង ចិតយកតែសំបកស ឆ្លាក់ជាក្បាច់តាមការចេះ ត្រាំទឹកកំបោរសថ្លារវាងមួយម៉ោង ទើប ស្រង់យកទៅស្រោះនឹងទឹកសាច់ជូរឲ្យទន់ហើយត្រាំនឹងទឹកត្រជាក់រវាង កន្លះម៉ោងផ្លាស់ទឹកបីដងទើបពូតឲ្យស្រស់ទឹក ។
២. ដាំទឹកស្កររំងាស់ឲ្យឡើងជើងអង្ក្រង ដាក់សំបកក្រូច រំងាស់ឲ្យស្ងួតដាច់ទឹក ទើបដាក់ចុះ ។៕

ប្រភព៖ iknow