កូន​ញៀន​មើល​តុក្កតា ​ធ្វើ​យ៉ាង​ណា ?

កូន​ញៀន​មើល​តុក្កតា ​ធ្វើ​យ៉ាង​ណា ?

ក្មេងតូចៗជាពិសេស ក្មេងអាយុ៣-៤ឆ្នាំ ចូលចិត្តមើលរឿងតុក្កតា (គំនូរជីវចល) ដូចជារឿង “ឆ្មានិងកណ្ដុល” (Tom & Jerry) ជាដើមរហូតញៀនមិនព្រមទទួលទានអាហារឬធ្វើ កិច្ចការនានា ។ ដូចនេះវិធីល្អបំផុតដែលត្រូវធ្វើ គឺបញ្ឆោតកូនអ្នក ឲ្យទទួលទានអាហារនិងបង្វែរចំណាប់អារម្មណ៍ពីការមើលទូរទស្សន៍ ។ តែអ្នកមិនត្រូវបន្លាចក្មេងខ្លាំពេកទេដូចជាបន្លាចថាមានប៉ូលីស មកចាប់ ឬឲ្យគ្រូពេទ្យចាក់ថ្នាំ នោះព្រោះវាធ្វើឲ្យក្មេងខ្លាចកាន់តែខ្លាំងបាន ។

យកល្អអ្នកគួរតែរកកិច្ចការផ្សេងៗ មកបន្លប់ដូចជាអានរឿងនិទាន ឬលេងកាតុក្កតាជាដើមជាជាងការបង្ខំ ឬបន្លាចឲ្យក្មេងភ័យខ្លាច ។ អ្នកគួរតែដឹងថា ក្មេងនៅវ័យនេះចំណង់ចំណូលចិត្តរបស់ពួកគេមានតែមួយភ្លេតតែប៉ុណ្ណោះគឺវានឹងបាត់ទៅវិញទៅដោយខ្លួន ឯង ។ ដូចនេះអ្នកមិនចាំបាច់បារម្ភខ្លាចកូនញៀនទូរទស្សន៏ ឬមើលតុក្កតាពេលនោះទេ ។ អ្នកគួរសាកល្បងយកតុក្កតាមកលេងជាមួយកូនយ៉ាងសប្បាយរីករាយឬនិទានរឿងរ៉ាវកំប្លែងៗ ដែលគួរឲ្យចាប់អារម្មណ៍ឲ្យពួកស្ដាប់នោះកូននិងបង្វែរការចាប់អារម្មណ៍មកលេងជាមួយអ្នកជំនួសការមើលទូរទស្សន៍ឬវីដេអូមិនខាន ៕

ប្រភព៖ iknow

  • កូន​ញៀន​មើល​តុក្កតា ​ធ្វើ​យ៉ាង​ណា ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ចំនេះដឹង
Tags: