Fox News ច្រឡំ​ថា ចក្រភព​អង់គ្លេស​ចេញពី UN! និពន្ធដោយ : ថ្មីៗ       June-28-2016, 3:49 pm         450

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Fox News ច្រឡំ​ថា ចក្រភព​អង់គ្លេស​ចេញពី UN!​បណ្តាញ​ព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​អង់គ្លេស បាន​សរសេរ​ចំអក​ឲ្យ​ទូរទស្សន៍ Fox News បន្ទាប់ពី​បណ្តាញ​ព័ត៌មាន​ខ្សែកាប​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ បានសរសេរថា «​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​លទ្ធផល​នៃ​ប្រជាមតិ​សម្រេច​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​អង្គការសហប្រជាជាតិ​»​។​

​តាមពិតទៅ Fox News ចង់​សំដៅលើ​ការ​លទ្ធផល​នៃ​ប្រជាមតិ​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ដែល​សម្រេច​ឲ្យ​ចក្រភព​អង់គ្លេស ចេញពី​សហភាព​អឺរ៉ុប​។ កាសែត​ល្បីៗ ដូចជា Mirror, The Guardian, Huffington Post, Metro ជាដើម បាន​ដៀមដាម​ដាក់ Fox News ថា មិនទាន់​យល់ច្បាស់​ពី​ពាក្យ «Brexit» (British Exit)​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បានលើកឡើង​ថា Fox News របស់​អាមេរិក ប្រហែលជា​មានការ​វិភាគ​ច្បាស់​ជាង​នេះ ដែលថា ចក្រភព​អង់គ្លេស​មិន​ត្រឹមតែ​ចង់​ចាក​ចេញពី EU នោះឡើយ ដោយ​ពួកគេ​មាន​គោលដៅ​ធំ​ជាងនេះទៀត គឺ​ការចាកចេញ​ពី UN​។​

​តាមពិត​ទៅនេះ គ្រាន់តែ​ជា​កំហុស​បច្ចេកទេស​ប៉ុណ្ណោះ​.....!!!