រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក

​នៅ​វេលា​ម៉ោង ២:១៥​នាទី អគ្គីភ័យ​បាន​ចាប់​ផ្ដើម​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ក្រសោប​ទៅ​ជាមួយ​ផ្ទះ ៣៣​ខ្នង ក្នុង​ចំណោម ៣៥​ខ្នង នៅ​ភូមិ​ត្នោត​ជ្រុំ៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ។ ត្រឹម ៣០​នាទី ពោល​គឺ​ម៉ោង ២:៤៥​នាទី អគ្គីភ័យ​នោះ​បាន​រលត់​ទៅ​វិញ ដោយ​មាន​ការ​អន្តរាគមន៍​ពី​ឡាន​ទឹក ១៥​គ្រឿង ប៉ុន្តែ​ម្ចាស់​ផ្ទះ​សល់​ត្រឹម​ទឹក​ភ្នែក​ប៉ុណ្ណោះ ព្រោះ​អ្វី​ៗ​ដែល​ខំ​រក​ជា​យូរ​រលាយ​បាត់​ក្នុង​ភ្លើង​ទៅ​ហើយ។

 

រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក

 

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​បញ្ជាក់​ក្រោយ​អគ្គីភ័យ​កើត​ឡើង​ភ្លាម​ៗ​ថា ក្នុង​ចំណោម​សំណង់ ៣៥​ខ្នង​ផ្ទះ ដែល​ភាគ​ច្រើន​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ទាំង​ស្រុង​អស់ ៣៣​ខ្នង។ កង​កម្លាំង​ចម្រុះ​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ប្រើ​ឡាន​ទឹក​អស់ ១៥​គ្រឿង។ ក្នុង​នោះ​មាន​មក​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ១២​គ្រឿង រថយន្ត​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ២​គ្រឿង និង​ឡាន​ទឹក​របស់​ស្រាបៀ​កម្ពុជា ១​គ្រឿង។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាប​ឆេះ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ​

 

រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែកលោក ឌី រ័​ត្ន​ខេ​ម​រុណ(រូប​ពាក់​វែន​តា)

 

ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ផ្ទះ​សម្បែង បាន​នាំ​គ្នា​យំ​សោក​រៀប​រាប់​ថា ដោយសារ​ភ្លើង​ឆេះ​លឿន​ពេក គ្មាន​យក​បាន​ទ្រព្យ​សម្បត្តិ​អ្វី​ឡើយ បាន​ត្រឹម​សំលៀកបំពាក់​ជាប់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​ស្រវេស្រវា​របស់​ស្រាល​ៗ​បាន​មួយ​ចំនួន​ដែរ។ នារី​ម្នាក់​កំពុង​ព​កូន​ក្នុង​ដៃ បាន​និយាយ​ទាំង​ភាព​សោក​ស្ដាយ​ថា​៖​ “អស់​ហើយ​បង គ្មាន​សល់​អី​ទេ… ខ្ញុំ​រត់​ចេញ​បាន​តែ​ខ្លួន ជា​មួយ​កូន​ជាប់​ដៃ​ហ្នឹង មិន​ដឹង​នៅ​ណា​ទៀត​ទេ អស់​ហើយ”៕ ​​
 

រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក

 

រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក
រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក
រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក
រសៀល​នេះ​ភ្លើង​ឆេះ​ផ្ទះ ៣៣​ខ្នង​រាប​ដល់​ដី ឯ​ម្ចាស់​​គ្មាន​សល់​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក

អត្ថបទ​៖​ គង់ វិសាល
រូបភាព​៖​ ទូរសព្ទដៃ