ញាក់សាច់​! ចំណាយ​រថយន្ត​តម្លៃ ៥០ ម៉ឺន​ដុល្លារ សណ្ដោង​រ៉ឺម៉ក​កញ្ចាស់​

6 Videos


ថ្មីៗនេះ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតមួយសន្លឹកដែលបង្ហាញពីរថយន្តទំនើប Lamborghini តម្លៃប្រហែល ៥០ ម៉ឺនដុល្លារអាមេរិក មួយគ្រឿងត្រូវបានគេយកទៅធ្វើជាមធ្យោបាយសម្រាប់សណ្ដោងរ៉ឺម៉កកញ្ចាស់មួយ ហើយថែមទាំងបើកបរពេញផ្លូវនៅក្នុងទីក្រុងស៊ីដនីទៀតផង ។

P9

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតមួយសន្លឹកនេះដែរគឺថតបាននៅលើផ្លូវ Hume Highway ក្នុងតំបន់ Casula ជាយទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ហើយបន្ទាប់ពីរូបថតមួយសន្លឹកនេះបង្ហោះចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ហើយនោះ វាក៏បានក្លាយទៅជាប្រធានបទដ៏កក្រើកមួយភ្លាមៗផងដែរ ដោយមានការចែកចាយបន្តគ្នាពីម្នាក់ទៅម្នាក់ទៀតពីសំណាក់មនុស្សរាប់លាននាក់លើសាកលកលោក ៕ (ប្រភព៖ ឌាលលីមែល) កុសល