លោក សា​វិ​ន ហ្វី​លី​ព អំពាវនាវ​ឲ្យ​មហាជន​នៅតែ​បន្ត​ជួយ​ដល់​សហគមន៍​កុមារ​…

6 Videos


លោក សាវីន ហ្វីលីព បានធ្វើការអំពាវនាវដល់គ្រប់បណ្តាមហាជនឲ្យនៅតែបន្តជួយផ្តល់ជំនួយដល់សហគមន៍កុមារក្រីក្រ ជាមួយនឹងមូលនិធិសាវិនកម្ពុជា បន្តទៀតដើម្បីឲ្យកុមារកម្ពុជារួចចាក់ផុតពីគ្រោះអវិជ្ជា ។

P9

លោក សាវិន ហ្វីលីព គឺជាតារាសម្តែងជើងចាស់មួយរូប ដែលទទួលបានការពេញនិយមគាំទ្រពីប្រិយមិត្តទស្សនិជន និង ជាប្រធានមូលនិធិ សាវិនកម្ពុជា បានធ្វើការអំពាវនាវដល់មហាជនឲ្យនៅតែបន្តជួយផ្តល់ជំនួយដល់សហគមន៍កុមារក្រីក្រ ជាមួយនឹងមូលនិធិ សាវិនកម្ពុជា បន្តទៀត ដើម្បីឲ្យកុមារកម្ពុជាក្រីក្ររួចផុតចេញគ្រោះអវិជ្ជា ព្រោះកុមារគឺជាទំពាំងស្នងឬស្សីដែលជាសរសរទ្រូងនៃប្រទេសជាតិ នេះបើតាមការបង្ហោះសារមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្មីនេះ។ ក្នុងសារនោះលោកបានរំលេចពាក្យមួយឃ្លាយ៉ាងខ្លីថា «សូមមហាជនបន្តជួយកុមារសហគមន៍ជាមួយមូលនិធិកុមារសាវិនកម្ពុជា !»

លោក សា​វិ​ន ហ្វី​លី​ព អំពាវនាវ​ឲ្យ​មហាជន​នៅតែ​បន្ត​ជួយ​ដល់​សហគមន៍​កុមារ​…

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលលោក សាវិន ហ្វីលីព បានប្រកាសស្វែងរកជំនួយ ដើម្បីជួយដល់សហគមន៍កុមារក្រីក្រ តាមរយៈមូលនិធិរបស់លោក ហើយតាមរយៈការអំពាវនាវនេះដែរ សបញ្ជាក់ឲ្យឃើញពីស្មារតី ក្នុងការអាណិតអាសូរកុមារក្រីក្រឲ្យមានលទ្ធភាពបន្តការសិក្សាតទៅមុខទៀត ៕

លោក សា​វិ​ន ហ្វី​លី​ព អំពាវនាវ​ឲ្យ​មហាជន​នៅតែ​បន្ត​ជួយ​ដល់​សហគមន៍​កុមារ​…