៥ ជំនឿខុសទាក់ទងនឹងការសម្រកទម្ងន់

សុភាពនារីទាំងឡាយប្រាកដជាធ្លាប់បានឮជំនឿខុសៗ ដែលនិយាយពីមាត់មួយ ទៅមាត់មួយទាក់ទងទៅនឹងវិធីសម្រកទម្ងន់ ។ ដូច្នេះដើម្បីកុំឱ្យការយល់ខុសនោះមក បំផ្លាញរាងកាយរបស់យើង យើងសូមប្រមែប្រមូលជំនឿខុសៗមួយចំនួនទាក់ទងទៅ នឹងការសម្រកទម្ងន់មកជម្រាកជូនដូចតទៅ ។

១-អត់ញុំាម្សៅ និង ខ្លាញ់ ព្រោះខ្លាចទម្ងន់ឡើងស្រឺតៗ៖ មានស្ត្រីមិនតិចទេដែលមិនព្រមញុំាបាយសោះ ញុំាតែបន្លែផ្លែឈើ ។ តើអ្នកដឹងឬទេថា ទម្ងន់ របស់អ្នកនឹងស្រកតែក្នុងកំលុងពេលដំបូងៗប៉ុណ្ណោះ ហើយបើយើងមិនញុំាម្សៅសោះ នោះរាងកាយ របស់យើងនឹងមិនមានថាមពលសម្រាប់យកមកប្រើ ដុតបំផ្លាញខ្លាញ់ក្នុងរាងកាយបានឡើយ ។ ដូច្នេះ បើយកល្អ អ្នកគួរតែញុំាម្សៅខ្លះ ប៉ុន្តែត្រូវញុំាក្នុង បរិមាណមួយសមរម្យមិនច្រើនពេកមិនតិចពេក ។

៥ ជំនឿខុសទាក់ទងនឹងការសម្រកទម្ងន់

២-មានតែការហាត់ប្រាណប៉ុណ្ណោះជាជម្រើសនៃការ សម្រកទម្ងន់៖ បើត្រូវហាត់ប្រាណប្រភេទដែលហៅថាគំហុក ប៉ុន្តែញុំាស្មើដើម ឬ ច្រើនជាងដើមក៏មិនបានជួយ អ្វីឡើយ ព្រោះវាគ្រាន់តែទៅជួយភ្ញោចការដុត បំផ្លាញខ្លាញ់ក្នុងរាងកាយទាញថាមពលដែលយើង ញុំាអាហារចូលទៅចេញមកប្រើធម្មតាៗ ។ ដូច្នេះ បើចង់ឱ្យទម្ងន់ស្រកគឺត្រូវឧស្សាហ៍ធ្វើសកម្មភាព រាងកាយឱ្យបានញឹកញាប់ អាចជាការហាត់ប្រាណ មួយថ្ងៃ ៣០ នាទី ៥ ថ្ងៃ ក្នុងមួយសបា្តហ៍ ឬ ដើរ លឿនៗ ១០ នាទី ហើយខំគ្រប់គ្រងការញុំាឱ្យ បានសមរម្យ ។ តែប៉ុណ្នឹងអ្នកក៏អាចសម្រកទម្ងន់ បានដោយមិនចាំបាច់បង្អត់បាយបានហើយ ។

៥ ជំនឿខុសទាក់ទងនឹងការសម្រកទម្ងន់

៣-ក្រូចឆ្មារផ្អាប់ទឹកឃ្មុំជួយរំលាយខ្លាញ់ញេះ៖ នៅលើពិភពលោក online បាន share ជំនឿនេះច្រើនណាស់ ការដែលយកក្រូចឆ្មារ ហាន់ជាចំណិតស្តើងៗ រួចត្រាំជាមួយទឹកឃ្មុំសុទ្ធ ញុំាជាប្រចាំនឹងជួយសម្រកទម្ងន់ សម្រកក្បាលញេះ សម្រកខ្លាញ់ក្នុងសរសៃឈាម ជាជំនឿមួយដែល មិនពិតបន្តិចសោះ ។ អ្នកគ្រាន់តែប្របាច់ទឹក ក្រូចឆ្មារប្រមាណជា ១ ស្លាបញ្រកាហ្វេ ជាមួយ ទឹកឃ្មុំ ១ ស្លាបញ្រកាហ្វេ រួចឆុងទឹកក្តៅឧណ្ហៗ លាយគ្នាផឹកក្រោយពីភ្ញាក់ពីគេងភ្លាមពេលដែល ញេះកំពុងតែទំនេរក៏នឹងជួយលាងជាតិពុលក្នុង ប្រព័ន្ធបញ្ចេញកាកសំណល់ ឬ ផឹកក្រោយអាហារ ណាដែលមានខ្លាញ់ខ្ពស់ក៏ជួយរំលាយបានហើយ ។

៥ ជំនឿខុសទាក់ទងនឹងការសម្រកទម្ងន់

៤-និយាយថា ណៀ ឈីស ប៊័រ និង ក្រែម៖ ជាជំនឿខុសដូចគ្នាដែរ ព្រោះលទ្ធផលនៃ ការស្រាវជ្រាវបានបង្ហាញថា អាហារដែលធ្វើពី ទឹកដោះគោក៏អាចជួយរំលាយខ្លាញ់ក្បាលញេះ គ្រាន់តែអ្នកត្រូវញុំាក្នុងបរិមាណមួយសមរម្យមិន ច្រើនពេក ។ តែប៉ុណ្ណឹងក៏មិនបាច់ត្រូវទ្រាំលំបាក ក្នុងការសម្រក ផ្អាក តម អាហារប្រភេទនេះ ទៀត ។ មិនតែប៉ុណ្ណោះរាងកាយថែមទាំងបាន ទទួលប្រូតេអ៊ីន និង កាល់ស្យូមគ្រប់ចំនួនទៀត ផង ។

៥ ជំនឿខុសទាក់ទងនឹងការសម្រកទម្ងន់

៥-សាលាដជាអាហារដ៏ល្អបំផុតសម្រាប់ការសម្រក ទម្ងន់៖ វាជាការពិតហើយដែលថា សាលាដជាអាហារដ៏ល្អ និង ជួយសម្រកទម្ងន់បានសម្រាប់អ្នក ដែលកំពុងតែធ្វើការសម្រកទម្ងន់ ។ ប៉ុន្តែកុំភ្លេច អ្នកមិនមែនញុំាតែបន្លែមួយមុខនោះទេ បណ្តា ទឹកសាលាដ គ្រឿងគ្រៅ តៀផផិនង ទាំងឡាយ ដែលដាក់លាយផ្សំចូលទៅនោះមិនថាជាស៊ុត នំប៉័ងស្រួយ សាច់ជ្រូកបីជាន់ ឈីស ។ល។ ហ្នឹង ហើយជាខ្លាញ់ ដែលវាមិនខុសពីអ្នកញុំាឈីសប៊ឺ ហ្គឺ ១ ចំណិតឡើយ ។ ដូច្នេះបើចង់សម្រកទម្ងន់ ឱ្យបានទទួលជោគជ័យពិតៗ សូមសាកល្បងប្តូរ សាលាដរបស់អ្នកឱ្យមានបន្លែជាអាទិភាព រួចជ្រើស រើសទឹកសាលាដប្រភេទកាឡូរីទាបទើបជាការល្អ សម្រាប់អ្នក ។

ជំនឿខុសឆ្គងទាំង ៥ ប្រការនេះបើបានសាក ល្បងធ្វើការឈ្វេងយល់សារជាថ្មី នោះរូបរាង ក៏នឹងស្អាតស្វែលប្រកបដោយសុវត្ថិភាពមិនមាន អ្វីឱ្យបារម្ភទៀតឡើយ ៕

ប្រភព៖ pmhotnews

  • ៥ ជំនឿខុសទាក់ទងនឹងការសម្រកទម្ងន់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: