សូម​ប្រយ័ត្នពេល​សត្វ​ទិច ឬ​ខាំ​កូនតូច​របស់​អ្នក

សូម​ប្រយ័ត្នពេល​សត្វ​ទិច ឬ​ខាំ​កូនតូច​របស់​អ្នក

សុខភាព៖ សត្វទិច ឬខាំ មិនថាឃ្មុំ មូស ស្រមោច ឬសត្វអ្វីនោះទេ គឺវាសុទ្ធអាច បង្កជាគ្រោះថ្នាក់ទាំងអស់ ជាពិសេស ក្មេងតូចៗទើបនឹងកើត ក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬឆាប់អាលែកស៊ីជាដើម។ សត្វទិច ឬខាំ អាចបណ្តាលឲ្យកុមារ ៖
– ឡើងកន្ទួលរមាស់
– ឆ្លងមេរោគ
– ឈឺចាប់ ឬក្តៅខ្លួន
– ករណីធ្ងន់ធ្ងរ ឬអាលែកស៊ី កុមារ អាចស្លាប់បានដោយងាយ។

ដូច្នេះ ឪពុកម្តាយគ្រប់រូប គួរតាមដាន និងសង្កេតមើលអាការៈរបស់កូន ប្រសិនបើសង្ស័យថា ឆ្លងមេរោគ ឬអាលែកស៊ី។

ដំណោះស្រួលសត្វទិច
– ក្នុងករណីឃ្មុំទិច ត្រូវប្រញាប់ចាប់ឃ្មុំចេញភ្លាម ហើយបើមានជាប់ធ្មុងវិញ ត្រូវប្រើជន្ទៀសដកវាចេញ
– ប្រញាប់នាំកូនទៅពេទ្យជាបន្ទាន់ ប្រសិនបើស្ថិតក្នុងករណីសង្ស័យ ឬធ្ងន់ធ្ងរ
– លាងសម្អាតកន្លែងខាំ ឲ្យបានស្អាតល្អ ដោយសាប៊ូ និងទឹក
– អ្នកអាចស្អំទឹកកក នៅកន្លែងនោះពីរបីនាទីបាន
– អ្នកអាចឲ្យថ្នាំបំបាត់ការឈឺចាប់ ដូចជា acetaminophen ឬ ibuprofen។

ត្រូវប្រញាប់យកកូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើកូនរបស់អ្នក ៖
– ក្តៅខ្លួនខ្លាំង
– រវើរវាយ
– ពិបាកដកដង្ហើម
– អស់កម្លាំង
– ឈឺក្នុងទ្រូង
– ហើមដៃ ហើមជើង ឬកន្លែងខាំ
– ចង្អោរ ឬក្អួត
– សន្លប់៕

ប្រភព៖ iknow

  • សូម​ប្រយ័ត្នពេល​សត្វ​ទិច ឬ​ខាំ​កូនតូច​របស់​អ្នក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: