គួរ​ថែរក្សា​សុខភាព​​យ៉ាង​ម៉េច​​នៅ​​រដូវ​ភ្លៀង?

គួរ​ថែរក្សា​សុខភាព​​យ៉ាង​ម៉េច​​នៅ​​រដូវ​ភ្លៀង?

រដូវភ្លៀងជិតចូលមកដល់ ហើយប៉ុន្មានថ្ងៃនេះក៏មានភ្លៀងកក់ខែពីរបីមេដែរ ដែលធ្វើឲ្យអ្នកខ្លះពិបាកសម្របខ្លួននឹងអាកាសធាតុបែបនេះ។ ដូច្នេះ ដើម្បីត្រៀមសម្របខ្លួនទៅនឹងអាកាសធាតុ ក៏ដូចជាការថែរក្សាសុខភាពក្នុងរដូវភ្លៀងនេះ Sabay សូមនាំមិត្តអ្នកអាន ស្វែងយល់ពី វិធីថែទាំសុខ ភាពងាយៗទាំង៧ចំណុចដូចខាងក្រោម៖

១. សម្ងួតជើង៖ ដោយសារពេលភ្លៀងធ្លាក់ ជើងអ្នកងាយនឹងសើម ដូច្នេះគប្បីសម្ងួតជើង ជាពិសេសចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ដើម្បីបញ្ជៀសការរអិលដួល។

២.គួរងូត និងញ៉ាំទឹកក្ដៅឧណ្ណៗ ជាជាងការប្រើប្រាស់ទឹកត្រជាក់ ព្រោះអាចជួយរក្សាតុល្យភាពកម្ដៅ ក្នុងខ្លួនបានល្អ។៣.សម្រាប់អ្នក ដែលមានងាយមានបញ្ហាឈឺសន្លាក់ គួរជៀសវាងការអង្គុយ ឬដេកផ្ទាល់ទៅនឹងកម្រាលឥដ្ឋ។

៤.យកល្អគួរពាក់ស្បែកជើងស្ដើងក្នុងផ្ទះ ជាជាងការដើរដោយជើងទទេ។

៥.កាត់ក្រចកឲ្យបានញឹកញាប់ ព្រោះជាតិសំណើមក្នុងក្រចកអាចបង្កជាមេរោគបាន។

៦. ស្លៀកពាក់ឲ្យបានជិតៗ ជៀសវាងពាក់អាវវៀលក្លៀក ព្រោះអាចមានមូសខាំ។

៧. សម្ងួតសក់ ក្រោយពីទទឹកភ្លៀង ឬពេលងូតទឹករួច ព្រោះការទុកសក់សើមក្នុងពេលមានភ្លៀងធ្លាក់អាចធ្វើឲ្យសក់មានក្លិនមិនល្អ និងមានក្អែល៕មានអ្វីផ្សេងទៀតក្រៅពីការរៀបរាប់ខាងលើទេ?

ប្រភព៖ iknow

  • គួរ​ថែរក្សា​សុខភាព​​យ៉ាង​ម៉េច​​នៅ​​រដូវ​ភ្លៀង?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: