បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ ​ភ្ជួរ​ដី​ឲ្យ​គេ ​កិន​មីន​តោន​ផ្ទុះ​រង​របួស​ធ្ងន់​

បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ ​ភ្ជួរ​ដី​ឲ្យ​គេ ​កិន​មីន​តោន​ផ្ទុះ​រង​របួស​ធ្ងន់​



សៀមរាប ៖ បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​បុស្សព្រិច​ឲ្យ​គេ​ ស្រាប់តែ​កិន​មីន​តោន​ផ្ទុះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ បច្ចុប្បន្ន​កំពុង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ស្ថិត​ក្នុង​ភូមិ ដៃ​អាវ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។

លោក​វរសេនីយ៍ទោ​ណុប សារ៉ាក់ អធិការ នគរបាល ស្រុក​វ៉ារិន បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​ថា​ ហេតុការណ៍​​នេះ​បាន​កើត​ឡើង នៅ​ចំណុច ខាងកើត​ត្រពាំង ដៃ​អាវ ប្រហែល​២​ពាន់​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ ដៃ​អាវ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។ លោក​បន្ត​ថា គ្រោះថ្នាក់​នេះ​គឺ​ដោយ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម។

លោក​វរសេនីយ៍ទោ​ណុប សារ៉ាក់ បន្ថែម​ថា ជនរងគ្រោះ​មាន ឈ្មោះ​ស៊ន់ ដា​នី​ ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​។ រូប​គេ​​បាន​រង​របួស​ដៃ ខាងឆ្វេង និង​ជើង​ខាងឆ្វេង​មុត​រយះ​បាក់ឆ្អឹង​ទាំង​ដៃ ទាំង​ជើង​។ ក្នុង​ហេតុការណ៍​នេះ​ខូចខាត​ត្រាក់ទ័រ​ម៉ាក​គូ​ប៊ូ​តា ផ្នែក​មុខ​ខាងឆ្វេង​ហើយ​មូលហេតុ មកពី​ជនរងគ្រោះ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ស៊ីឈ្នួល​គេ​ប្រភេទ​ដី​បុស្ស​ព្រិច​៕

បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ ​ភ្ជួរ​ដី​ឲ្យ​គេ ​កិន​មីន​តោន​ផ្ទុះ​រង​របួស​ធ្ងន់​

បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ ​ភ្ជួរ​ដី​ឲ្យ​គេ ​កិន​មីន​តោន​ផ្ទុះ​រង​របួស​ធ្ងន់​