សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​

ភ្ញៀវទេសចរ១ក្រុម បានមានភព្វសំណាង ដោយទទួលបាននូវឱកាសត្រួតពិនិត្យកំរិត “ទ្រាំទ្រ” នៃស្ពានក្រាលកញ្ចក់ ស្ថិតនៅរយៈកម្ពស់ខ្ពស់បំផុត និងវែងជាងគេលើពិភពលោក ដោយប្រើញញួរដែក ព្រមទាំងរថយន្ត១គ្រឿង ។

ស្ពានដែលមានប្រវែង ៤៣០ ម៉ែត្រ ត្រៀមទទួលភ្ញៀវទេសចរមួយនេះ ត្រូវបានកសាងនៅរយៈកម្ពស់ ៣០០ ម៉ែត្រ នាភ្នំធំមួយនៅឧស្យាន Zhagjiajie ខេត្ត Hunan ប្រទេសចិន ។

ក្រុមភ្ញៀវទេសចរមានគ្នា ៣០ នាក់ ត្រូវបានអញ្ជើញឡើងលើស្ពាន ហើយប្រគល់ឲ្យញញួរប្រភេទ ៥,៥ គ.ក្រ ដើម្បីសាកល្បងវាយបំបែកកញ្ចក់ក្រាលនោះ ។ លទ្ធផលគឺផ្ទៃកញ្ចក់មានស្នាមប្រេះ តែពុំបែកសោះឡើយ ។ មន្ត្រីនៃឧស្យាននេះពោលថាៈ “សូម្បីតែមានស្នាមប្រេះ តែវាពុំមានបែកចេញជាបំណែកទេ ។ ភ្ញៀវទេសចរអាចដើរកំសាន្តបានយ៉ាងសុវត្ថិភាព” ។

បន្ទាប់ពីវគ្គសាកល្បងដោយប្រើញញួរ គេក៏ឲ្យភ្ញៀវទាំងនោះបើកបររថយន្តទម្ងន់ ២ តោន រត់កាត់ស្ពាននេះ ដើម្បីសាកល្បងទម្ងន់ទ្រ ។ គ្មានបញ្ហាអ្វីកើតឡើងឡើយ ។

នេះជាកិច្ចការមួយដើម្បីបង្ហាញដល់ភ្ញៀវទេសចរ កុំឲ្យមានការព្រួយបារម្ភ ៕

សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​ សាកល្បង​កំរិត​រឹងមាំ​នៃ​ស្ពាន​កញ្ចក់​វែង​បំផុត​ពិភពលោក​