Kim Hyun Joong សម្រេចចិត្ត​ប្ដឹង​ឧទ្ធរណ៍​ទៅកាន់​អតីត​មិត្តស្រី​របស់លោក​បន្តទៀត​

6 Videos


ថ្មីៗនេះតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក Kim Hyun Joong បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់អតីតមិត្តស្រីរបស់លោក បន្ទាប់ពីនាងបានរួចផុតពីការចោទប្រកាន់ទាំងអស់ដែលលោកបានប្ដឹងពីបទបរិហារកេរ្តិ៍ និង ចោទប្រកាន់ខុសពីការពិត ។

P9

Kim Hyun Joong សម្រេចចិត្ត​ប្ដឹង​ឧទ្ធរណ៍​ទៅកាន់​អតីត​មិត្តស្រី​របស់លោក​បន្តទៀត​

យោងតាមសម្ដីអ្នកចាត់ការរបស់លោក Kim Hyun Joong បានឲ្យដឹងថា «យើងនឹងដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ទៅកាន់អតីតមិត្តស្រីរបស់លោក Kim Hyun Joong ម្ដងទៀត ព្រោះមិនអស់ចិត្តដោយនាងបានរួចចេញពីទោសជាច្រើនដូចជា បរិហារកេរ្តិ៍ និង ចោទប្រកាន់ខុសពីការពិត» ។

Kim Hyun Joong សម្រេចចិត្ត​ប្ដឹង​ឧទ្ធរណ៍​ទៅកាន់​អតីត​មិត្តស្រី​របស់លោក​បន្តទៀត​

លើសពីនេះទៅទៀតនៅក្នុងកិច្ចបណ្ដឹងលើកនេះលោក Kim Hyun Joong ក៏បានផ្លាស់ប្ដូរមេធាវីថ្មីផងដែរដើម្បីប្រឆាំងជាមួយអតីមិត្តស្រីរបស់លោក ។ ទាក់ទងជាមួយគ្នានេះមេធាវីរបស់អតីតមិត្តស្រីលោក Kim Hyun Joong បាននិយាយថា «ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាលោក Kim Hyun Joong ធ្វើអាក្រក់ដាក់មិត្តស្រី និង កូនរបស់ខ្លួនឯងយ៉ាងដូច្នេះ» ។

Kim Hyun Joong សម្រេចចិត្ត​ប្ដឹង​ឧទ្ធរណ៍​ទៅកាន់​អតីត​មិត្តស្រី​របស់លោក​បន្តទៀត​

គួរបញ្ជាក់ដែរថា ទោះជាយ៉ាងណាពាក្យបណ្ដឹងដែលមិត្តស្រីរបស់លោក Kim Hyun Joong ដែលប្រឆាំងជាមួយលោកនៅតែមានឥទ្ធិពលនៅឡើយ ដោយនៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦ ខាងមុខនេះនឹងមានការកោះហៅភាគីទាំងពីរ(លោក Kim Hyun Joong និង អតីតមិត្តស្រី) ឡើងតុលាការម្ដងទៀត ៕

                                                                   កុសល   ( ប្រភព : ខេប៉បស្ដា )