គង់ សុជាតិ សប្បាយចិត្ត​ព្រោះ​បានឃើញ​កូនស្រី​…

6 Videos


គង់ សុជាតិ ជាតារាសម្តែង និង ជាពិធីការិនីមួយដួងដែលមានសម្រស់ស្រស់ស្អាត ហើយកំពុងតែកាក់កបជាមួយអាជីពជាពិធីការិនីនៅតាមស្ថានីយទូរទស្សន៍ និង ការប្រគំតន្ត្រីរបស់ក្រុមហ៊ុនល្បីៗមួយចំនួនថែមទៀតផង។ ថ្មីៗនេះពិធីការិនីរូបនេះបានជួបនឹងរឿងដ៏គួរឱ្យត្រេកអរថ្មីមួយទៀតគឺកូនស្រីរបស់នាង ដណ្តើមបានពានរង្វាន់លេខ ១ ក្នុងការប្រកួតថ្លែងសន្ទរកថាជាភាសាអង់គ្លេសប្រចាំឆ្នាំ២០១៦ ។

P9

ពិធីការិនី គង់ សុជាតិ បានបង្ហាញក្តីរំភើបសប្បាយរីករាយ និង ត្រេកអរបំផុត ពេលបានឃើញកូនស្រីជាទីស្រឡាញ់របស់ខ្លួនខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងប្រជែងបានជ័យលាភីលេខ ១ ព្រមទាំងកាន់ពានដ៏ស្រស់ស្អាតមួយយកមកបង្ហាញទៀតនោះ ក្តីរីករាយក៏កាន់តែកើនទ្វេដង ។ ទន្ទឹមនឹងក្តីរំភើបនេះដែរនាងបានបង្ហោះសាមួយថ្លែងទៅកាន់ទស្សនិកជនថា «នាងខ្ញុំ និង ក្រុមគ្រួសារពិតជារំភើបចិត្តណាស់មិននឹកស្មានថាកូនអាចធ្វើបានសោះ ដណ្តើមយកជ័យលាភីលេខ ១ វគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតយកពាន់រង្វាន់ថ្លែងសន្ទរកថាជាភាសារអង់គ្លេសប្រចាំឆ្នាំ 2016 អរគុណសាលាអន្តរជាតិអាប៊ែនឌែនឡាយ(កម្ពុជា) Abundant Life International school និង ស្វាមីនាងខ្ញុំតែងតែយកចិត្តទុកដាក់បង្ហាត់បង្រៀនបន្ថែមទៀតទោះបីជារវល់យ៉ាងណាក៏ដោយ…»

គង់ សុជាតិ សប្បាយចិត្ត​ព្រោះ​បានឃើញ​កូនស្រី​…

នេះជាគំរូមួយដ៏ល្អសម្រាប់សិល្បករ សិល្បការិនីក៏ដូចជាមាតាបិតាទាំងឡាយគួរបន្ថែមការយកចិត្តទុកដាក់ឱ្យបានច្រើនទៅលើការសិក្សារបស់កូនៗ ព្រោះវាជាមោទកភាពមួយសម្រាប់មាតាបិតានៅពេលដែលការសិក្សារបស់កូនទទួលបានលទ្ធផលល្អ៕ ប្រមាញ់តួ

គង់ សុជាតិ សប្បាយចិត្ត​ព្រោះ​បានឃើញ​កូនស្រី​…
គង់ សុជាតិ សប្បាយចិត្ត​ព្រោះ​បានឃើញ​កូនស្រី​…
គង់ សុជាតិ សប្បាយចិត្ត​ព្រោះ​បានឃើញ​កូនស្រី​…
គង់ សុជាតិ សប្បាយចិត្ត​ព្រោះ​បានឃើញ​កូនស្រី​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត