គោលការណ៍៧ជួយបន្ថយឈាមកកដុំៗ

គោលការណ៍៧ជួយបន្ថយឈាមកកដុំៗ

ការស្រាវជ្រាវមួយលើមនុស្ស ៨០.០០០នាក់ អាយុពី៤៥ឆ្នាំឡើង ក្នុងរង្វង់៥ឆ្នាំបង្ហាញថា ការអនុវត្តតាមគោលការណ៍សាមញ្ញ៧ខាងក្រោមនេះ នឹងជួយបន្ថយដល់ជាង៤៤% ហានិភ័យកើតដុំកំណកឈាម ។ គោលការណ៍៧ ត្រូវបានសមាគមសរសៃឈាមបេះដូងអាមេរិកលើកឡើងនោះគឺ ៖ ជាប្រចាំធ្វើចលនារាងកាយ មិនជក់បារី មានរបបទទួលទានមួយល្អត្រឹមត្រូវ តាមដានទម្ងន់ខ្លួន គ្រប់គ្រងបរិមាណស្ករក្នុងឈាម សម្ពាធឈាម និងកូឡេស្តេរ៉ូល ។សុខភាពសរសៃឈាមបេះដូង របស់ពួកអ្នកចូលរួមត្រូវបានវាយតម្លៃផ្អែកលើកម្រិតប្រព្រឹត្តតាមវិធានការនេះ និងត្រូវបានរៀបប្រភេទទៅ ក្នុងក្រុមខ្សោយ មធ្យម និងល្អ ។

ពួកអ្នកស្រាវជ្រាវបានប្រៀបធៀបអត្រាកើតដុំកំណកឈាមក្នុង៣ក្រុមនេះ ។ ប្រៀបនឹងអ្នកមានសុខភាពសរសៃ ឈាមបេះដូងខ្សោយ អ្នកមានសុខភាពបេះដូងល្អថយចុះដល់៤៤% ហានិភ័យកើតដុំកំណកឈាម និងថយចុះ៣៣% នៅក្រុមមានសុខភាពសរ សៃឈាមបេះដូងមធ្យម តាមសមាគមបេះដូងអាមេរិក ។ ពួកអ្នកស្រាវជ្រាវក៏បង្ហាញថា ការរក្សាកម្រិតសក្តិសមរបស់សកម្មភាពរាងកាយ និង IBM (រង្វាស់ជាតិខ្លាញ់សរីរាង្គមួយផ្អែកលើកម្ពស់ និងទម្ងន់សរីរាង្គ) ជាកត្តាសំខាន់បំផុត២ក្នុងការធ្វើឲ្យថយចុះហានិភ័យដុំកំណកឈាម ។ នៅអាមេរិក រៀងរាល់៥នាទី មានមនុស្សម្នាក់បាត់បង់ជីវិតដោយសារដុំកំណកឈាមនៅសរសៃឈាមជើងនិងសួត ៕

ប្រភព៖ iknow

  • គោលការណ៍៧ជួយបន្ថយឈាមកកដុំៗ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: