អត្ថប្រយោជន៍​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​១០​យ៉ាង​របស់​ «ទឹក​ត្រសក់​​»

ត្រសក់ ជាបន្លែដ៏ពេញនិយមសម្រាប់មនុស្សទូទៅក្នុងការច្នៃធ្វើម្ហូបទទួលទានប្រចាំថ្ងៃ តែមនុស្សតិចតួចណាស់មិនទាន់បានដឹងពីអត្ថប្រយោជន៍របស់វាសម្រាប់សុខភាព បើយើងដាក់ត្រាំទឹកវិញនោះ។ ពេលយើងចិតត្រាំទឹក វាបានបញ្ចេញសារជាតិ ផ្ដល់គុណប្រយោជន៍ជាច្រើនដល់សុខភាពមនុស្សដូចរៀបរាប់ខាងក្រោម៖

អត្ថប្រយោជន៍​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​១០​យ៉ាង​របស់​ «ទឹក​ត្រសក់​​»

១ . កាត់បន្ថយហានិភ័យជំងឺគាំងបេះដូង៖ តាមការសិក្សាស្រាវជ្រាវរបស់សមាគម American Heart រកឃើញថា ជំងឺគាំងបេះដូងជាឃាតកលេខ១ ប្រចាំសហរដ្ឋអាមេរិក។ តែជំងឺនេះអាចការពារបាន បើយើងចេះជ្រើសរើសអាហារប្រចាំថ្ងៃ សម្បូរសារជាតិបំប៉ន ហាត់ប្រាណបានទៀងទាត់ រួមទាំងទទួលទានទឹកស្រក់ផង។ ទឹកត្រសក់ បានជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ ដែលជាកត្តាប្រឈមចម្បងនៃជំងឺបេះដូង ដោយជួយឲ្យតម្រង់នោមសម្អាតសារធាតុសូដ្យូមហួសកម្រិតក្នុងរាងកាយ។

២. ការពារឆ្អឹងពុក៖ ជំងឺពុកឆ្អឹង ជាជំងឺធ្ងន់ធ្ងរ រ៉ាំរ៉ៃ ពិបាកព្យាបាល ដែលធ្វើឲ្យយើងជួបហានិភ័យខ្លាំងឈានទៅរកការបាក់ឆ្អឹងតែម្ដង ពិសេសសុភាពនារីមានការប្រឈមខ្លាំងពេលអស់រដូវ។ នៅពេលមនុស្សទូទៅគិតអំពីសុខភាពឆ្អឹង ពួកគេនឹកដល់ សារជាតិកាល់ស្យូម វីតាមីន D និងម៉ាញ៉េស្យូម តែអ្វីដែលផ្ដល់សារធាតុចិញ្ចឹមសំខាន់ជាងនេះគឺ វីតាមីន K ជួយបំប៉នឆ្អឹងឲ្យក្រាស់ និងរឹងមាំ ដែលអាចរកបានក្នុងត្រសក់។

៣. ការពារការខ្សោះជាតិទឹក៖ ជំងឺខ្សោះជាតិទឹក អាចកើតឡើងតាមមូលហេតុផ្សេងៗគ្នាដូចជា ពេលថ្ងៃក្ដៅ ធ្វើការហួសកម្លាំង ឬផឹកទឹកមិនបានគ្រប់គ្រាន់។ ជំងឺនេះបណ្ដាលឲ្យជួបបញ្ហាពិបាករំលាយអាហារ ចលនាឈាមរត់មិនប្រក្រតី កើនលើសទម្ងន់ ព្រោះមនុស្សញ៉ាំអាហារច្រើនហួសប្រមាណ ពេលស្រេកទឹកខ្លាំង។ វិទ្យាស្ថានជាតិសុខាភិបាលអាមេរិកបានណែនាំឲ្យគ្រប់គ្នាផឹកទឹកចន្លោះពី ៦ ទៅ៨កែវក្នុងមួយថ្ងៃ ដើម្បីទទួលបានសុខភាពល្អប្រសើរ។ ក្នុងនោះត្រសក់ដែលមានរស់ជាតិឆ្ងាញ់ ពោរពេញដោយជាតិទឹកគ្រប់គ្រាន់ បានធ្វើឲ្យប្រព័ន្ធរាងកាយដំណើរការស្រួល។

៤. កាត់បន្ថយជំងឺមហារីក៖ ទឹកត្រសក់ត្រូវគេមើលឃើញថា អាចផ្ដល់វីតាមីនច្រើនប្រភេទ ជាតិរ៉ែ និងជាតិសរសៃ ដល់រាងកាយដែលចាំបាច់ និងជួយឲ្យរាងកាយមានសុខភាពល្អ។ បន្ថែមលើនេះ វាក៏បានប្រឆាំងអុកស៊ីតកម្ម និងមានសមាសធាតុល្អៗដូចជា cucurbitacins និង Lignans ដែលអាចជួយរារាំងរាងកាយមិនឲ្យកើតជំងឺមហារីកបាន។ នេះជាហេតុផលដ៏ល្អប្រសើររបស់ទឹកត្រសក់។

៥.កាត់បន្ថយឱកាសការឆ្លងជំងឺរ៉ាំរ៉ៃ៖ ជំងឺមហារីក និងជំងឺពុកឆ្អឹង មិនត្រឹមតែជាជំងឺរ៉ាំរ៉ៃ ដែលលោកអ្នកព្រួយបារម្ភអំពីវ័យកាន់តែជ្រេនោះទេ តែវាក៏ធ្វើឲ្យប៉ះពាល់ភ្នែក កើតមានជំងឺទឹកនោមផ្អែម បាត់បង់ការចងចាំទៀតផង។ ធាតុប្រឆាំងអុកស៊ីតកម្មក្នុងត្រសក់ អាចជួយកាត់បន្ថយស្ដ្រេស ពន្យារភាពចាស់ និងការពារលក្ខខ័ណ្ឌនានាមិនឲ្យវ័យកាន់តែជរា។

អត្ថប្រយោជន៍​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​១០​យ៉ាង​របស់​ «ទឹក​ត្រសក់​​»

៦. ជួយឲ្យចៀសផុតពីកង្វះវីតាមីន និងជីវជាតិរ៉ែ៖ ការរំលាយអាហារ គឺជាប្រភពធ្វើឲ្យអាហារបាត់បង់វីតាមីន និងជាតិរ៉ែ ដែលចាំបាច់សម្រាប់សុខភាព ហើយនាំឲ្យឆាប់អស់កម្លាំង សាច់ដុំនិងឆ្អឹងចុះខ្សោយ ឬប្រព័ន្ធការភាពស៊ាំធ្លាក់ចុះ។ ទោះជាយ៉ាងណាត្រសក់ ត្រូវគេដឹងថាសម្បូរទៅដោយជីវជាតិចិញ្ចឹមដូចជាវីតាមីន A & C និងម៉ង់កាណែស ដើម្បីបំពេញភាពខ្វះចន្លោះក្នុងអាហារ។

៧. កម្ចាត់ជាតិពុលក្នុងរាងកាយ៖ បញ្ហាប្រឈមនឹងជាតិគីមីក្នុងអាហារ ទឹកផឹក ក្នុងខ្យល់ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ រាងកាយរបស់យើងពោរពេញទៅដោយជាតិពុល។ ជាតិពុលនេះទៀតសោត បានពូនផ្ដុំក្នុងរាងកាយ ជាហេតុធ្វើឲ្យអស់កម្លាំង និងជួបគ្រោះថ្នាក់ជាច្រើនទៀត។ ទឹកត្រសក់ មានប្រសិទ្ធភាពអាចកម្ចាត់ជាតិពុលបាន ដោយសារជាតិទឹក និងបរិមាណជាតិសរសៃខ្ពស់ ដែលជួយឲ្យរាងកាយលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់រាល់ពេលបាន។

៨. ជួយសម្រកទម្ងន់៖ បើយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ប្រជាជនអាមេរិកចំនួន ២ភាគ៣ មានជំងឺធាត់លើសទម្ងន់ ឬធាត់ជ្រុល តែគ្រប់គ្នាពិបាកសម្រកណាស់។ ទឹកត្រសក់អាចជួយបាន ដោយលោកអ្នកគ្រាន់តែផឹកបន្តិច នោះវានឹងធ្វើឲ្យយើងមិនសូវឃ្លានអាហារ និងកាត់បន្ថយបរិមាណកាឡូរី ដោយមិនឈឺចុកចាប់។

៩. ការពារស្បែកស្ងួត៖ ពន្លឺថ្ងៃ អាកាសធាតុត្រជាក់ ឬក្ដៅ និងការបំពុលខ្យល់ សុទ្ធតែធ្វើឲ្យស្បែកបាត់បង់សំណើម ដោយបង្កទៅជាស្បែកស្ងួត ឡើងកន្ទួលក្រហម និងរមាស់។ ត្រសក់ មិនត្រឹមតែធ្វើឲ្យស្បែកមានសំណើមទេ ថែមទាំងផ្ដល់ Silcon និងវីតាមីន B-5 ដែលជាសារធាតុចិញ្ចឹមពីរ សម្រាប់សុខភាពស្បែក។ ទឹកត្រសក់ជួយកាត់បន្ថយការរលាក រមាស់ និងរក្សាស្បែកឲ្យភ្លឺរលោង។

១០. ការពារសាច់ដុំមិនឲ្យចុះខ្សោយ៖ កង្វះលំហាត់ប្រាណ និងសារធាតុបំប៉នជាក់លាក់ណាមួយក្នុងអាហារ ងាយនឹងធ្វើឲ្យសាច់ដុំយារធ្លាក់ ចុះខ្សោយ និងពិបាកសម្រកទម្ងន់។ ទឹកត្រសក់អាចបំប៉នសាច់ដុំ ជាមួយសារធាតុចិញ្ចឹម Silicon ។ បើអ្នកកំពុងហាត់សាច់ដុំ ទឹកត្រសក់នឹងជួយការហាត់កាន់តែល្អថែមទៀតផង៕

អត្ថប្រយោជន៍​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​១០​យ៉ាង​របស់​ «ទឹក​ត្រសក់​​»

ប្រភព៖ sabay

  • អត្ថប្រយោជន៍​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​១០​យ៉ាង​របស់​ «ទឹក​ត្រសក់​​»已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: