សញ្ញា​ដែល​បញ្ជាក់ថា​រាងកាយ​អ្នក​កំពុងតែ​មាន​ជាតិពុល​

សញ្ញា​ដែល​បញ្ជាក់ថា​រាងកាយ​អ្នក​កំពុងតែ​មាន​ជាតិពុល​


សញ្ញា​ដែល​បញ្ជាក់ថា​រាងកាយ​អ្នក​កំពុងតែ​មាន​ជាតិពុល​

​ជីវិត​ក្នុង​សម័យ​ទំនើ​បច្ចុប្បន្ននេះ បាន​កំពុង​នាំមក​នូវ​គ្រោះថ្នាក់​ជាច្រើន​ដល់​មនុស្ស​លោក ដោយសារ​តែ​វត្តមាន​នៃ​សារធាតុពុល​ជាច្រើន​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​យើង​ជា​រៀងរាល់ថ្ងៃ ដូចជា​នៅក្នុង​ខ្យល់​ដែល​យើង​ដកដង្ហើម ផលិតផល​ផ្សេងៗ​ដែល​មាន​ផ្ទុក​សារធាតុ​កំចាត់​សត្វល្អិត អរ​ម៉ូ​ន និង​ជាតិពុល​ដទៃៗ​ទៀត​។​

​លើសពីនេះ​ទៀត ផលិតផល​ថ្នាំជក់ និង​ឱសថ​មួយចំនួន​ដែល​យើង​បាន​ប្រើប្រាស់ ក៏​អាច​ផ្តល់​នូវ​ផល​លំបាក​ផ្សេង​បាន​ផង​ដែរ ។ ដូចនេះ​គឺថា​សុខភាព​មនុស្ស​យើង តែង​ទទួលបាន​នូវ​ការ​គម្រាមកំហែង​ដ៏​ខ្លាំង ដែល​យើង​រាល់គ្នា​ចាំបាច់​ធ្វើ​ការសម្អាត​ជាតិពុល​ចេញពី​រាងកាយ​ឲ្យបាន​ញឹកញាប់​ដើម្បី​ឲ្យ​សិរីៈ​ក្នុង​ខ្លួន​យើង​មាន​ដំណើរការ​បាន​ត្រឹមត្រូវ​ល្អ ។​

តែ​ជា​ដំណាក់កាល​ដំបូង អ្នក​ត្រូវ​រៀន​សម្គាល់​នូវ​សញ្ញា​ដែល​បញ្ជាក់ថា​រាងកាយ​របស់​អ្នក កំពុងតែ​ផ្ទុក​នូវ​ជាតិពុល ។ ខាងក្រោម​នេះ​គឺជា​សញ្ញា​ដែល​បញ្ជាក់ថា អ្នក​គួរ​កំចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​របស់​អ្នក​៖

១.​កើនឡើង​នូវ​បរិមាណ​នៃ​ខ្លាញ់​ក្បាលពោះ​
ខ្លាញ់​ក្បាលពោះ​ច្រើន​ហួសប្រមាណ អាច​បញ្ជាក់បាន​ថា​រាងកាយ​របស់​អ្នក ពោរពេញ​ទៅដោយ​ជាតិពុល ដែល​វា​អាច​នឹង​រារាំង​ដល់​សមត្ថភាព​ធម្មតារ​បស់​វា​ក្នុង​លៃ​តម្រូវ​កម្រិត​គ្លុយកូស និង​មេតាបូលីស​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

២.​បញ្ហា​ស្បែក​
ការកើនឡើង​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិពុល​នៅក្នុង​ខ្លួន និង​ធ្វើឲ្យមាន​បញ្ហា​លើ​សុខភាព​ស្បែក ដូច​ជា​ការ​រលាក​ស្បែក​, របក​និងរ​មាស់​ស្បែក​។ បញ្ហា​នេះ​គឺ​កើតមាន​ដោយសារតែ ការបញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ដោយ​វិធី​ធម្មជាតិ​។​

៣. ឈឺក្បាល​
ជាតិពុល​កើតមាន​នៅក្នុង​ខ្លួន គឺ​អាច​នឹង​រំខាន​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្តាល ដែល​អាច​បណ្តាលឲ្យ​មាន​អា​ការៈឈឺ​ក្បាល​។​

៤.​ឡើង​កំដៅ​ខ្លាំង​
ជាតិពុល​ច្រើន​នៅក្នុង​រាងកាយ នឹង​បង្ខំ​ឲ្យ​ថ្លើម​ធ្វើការ​លើស​កម្រិត​។ ដូច្នេះ ថ្លើម​អាចបង្កើត​នូវ​កម្តៅ​លើសពី​ធម្មតា និង​ជា​លទ្ធផល​វា​នឹង​ធ្វើឲ្យ​រាងកាយ​ឡើង​កម្តៅខ្លាំង ។​

៥. មាន​កម្រិត​ថាមពល​ក្នុង​ខ្លួន​ទាប​
ជាតិពុល​ច្រើន​លើសលុប​ក្នុង​រាងកាយ នឹង​បណ្តាលឲ្យ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ជាប់​រហូត​។​

៦. តឹង​ច្រមុះ​
អាការៈ​តឹង​ច្រមុះ អាច​នឹង​កើតមាន​បាន​ដោយ​ងាយ ដោយសារតែ​មាន​ជាតិពុល​នៅក្នុង​ផ្លូវដង្ហើម​របស់​អ្នក​។​

៧. គេង​មិន​លក់​
នៅពេល​ដែល​ជាតិពុល​ប្រមូលផ្តុំ​ក្នុង​រាងកាយ ជាតិពុល​ដែល​មាន​នៅក្នុង​នោះ​នឹង​ធ្វើ​ឲ្យ​អ្នកគេង​មិន​បាន​លក់​ស្រួល​ល្អ​។​

៨.​មាន​បញ្ហា​ជាមួយនឹង​ថង់​ទឹកប្រ​ម៉ាត់​
ការបញ្ចេញ​ជាតិពុល​នៅក្នុង​ថ្លើម​អាច​ធ្វើឲ្យ​ទឹកប្រម៉ាត់​ឡើង​ធ្ងន់ និង​អាច​ធ្វើ​ឲ្យ​ស្ទះ​ដល់​ថង់​ទឹកប្រ​ម៉ាត់​។​

៩.​អណ្តាត​ណ​ពណ៌​ស ឬ​លឿង​
ប្រសិនបើ​អណ្តាត​របស់​អ្នក​ឡើង​លឿង ឬ​ស នោះ​វា​គឺជា​សញ្ញា​បញ្ជាក់ថា​មាន​ជាតិពុល​ជាច្រើន​នៅក្នុង​ឈាម​របស់​អ្នក​។

ដូច្នេះ​បើ​អ្នក​សង្កេតឃើញ​មាន​នូវ​សញ្ញា​ទាំងនេះ សូម​ប្រញាប់​រក​ដំណោះស្រាយ ឬ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​កំចាត់​នូវ​ជាតិពុល​ទាំងនេះ​ចេញពី​ក្នុង​ខ្លួន​របស់​អ្នក ៕

ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។