គង់ ច័ន្ទ​ស្រីមុំ ឆេះដុំ​ជាមួយ​អ្នកណា ?

6 Videos


តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ នៅរសៀលថ្ងៃនេះបានបង្ហាញពីអារម្មណ៍មិនល្អ តាមរយៈសារមួយបង្ហោះលើគណនីផ្ទាល់របស់នាង ព្រោះតែនាងគិតថានាងជួបមនុស្សរមិលគុណជាហេតុធ្វើឲ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់ថាតើនាងឆេះដុំជាមួយអ្នកណា? ។

P9

គង់ ច័ន្ទ​ស្រីមុំ ឆេះដុំ​ជាមួយ​អ្នកណា ?

បង្ហាញអារម្មណ៍នឿយណាយស្រងាកចិត្ត បង្កប់ដោយកំហឹងលាយឡំ និង ការព្រមានទៅកាន់មនុស្សដែលបានច្រណែននាង តារាសម្តែងស្រីដែលទើបរៀបការរួចថ្មីថ្មោងគង់ ច័ន្ទស្រីមុំ បានសរសេរថា៖ «កើតមកជាមនុស្សគ្រាន់តែដឹងគុណគេ ប្រសិនបើនរណាម្នាក់ធ្វើឲ្យអ្នកឯងមានថ្ងៃនេះ ហើយគ្រាន់តែបកមកអរគុណគេតើវាស្លាប់ដែរហ៎? ត្រូវបកក្រោយរំឭកឡើងវិញថានរណា ជាអ្នកដឹក ដៃឲ្យលុយ និង បើកផ្លូវឲ្យអ្នកឯងមានលុយរកស៊ីដល់សព្វថ្ងៃនេះ? សុំត្រឡប់ទៅដេកគិតឡើងវិញ។ ខ្ញុំជួយគេគឺមិនចង់បានអ្វី ក្រៅពីពាក្យអរគុណនោះទេ មិនដែលទាមទារឲ្យអ្នកសងជាលុយកាក់មកខ្ញុំវិញឡើយ ។ មនុស្សចាំបាច់រមិលគុណហើយនិយាយមិនល្អពីគេធ្វើអ្វី? (ព្រោះតែច្រណែន ឬយ៉ាង ណា?)» ។

គង់ ច័ន្ទ​ស្រីមុំ ឆេះដុំ​ជាមួយ​អ្នកណា ?

«មនុស្សបែបនេះគឺមិនអាចឈរនៅលើភាពជោគជ័យរបស់ខ្លួន បានយូរអង្វែងនោះទេ ត្រូវចាំទុកថា បើចេញពីខ្ញុំទៅហើយខ្ញុំសូមតែម្យ៉ាងគឺកុំប៉ះពាល់ដល់ខ្ញុំសូម្បីតែឈ្មោះ។ ខ្ញុំមិនដែលយករូបភាពរបស់ អ្នកឯង និង ឈ្មោះរបស់អ្នកឯង មកដាក់ក្នុងខួរក្បាលរបស់ខ្ញុំ សូម្បីតែបន្តិច ព្រោះវាគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំ ។ សូមចងចាំនូវអ្វីដែលខ្ញុំបាននិយាយ នៅក្នុងថ្ងៃនេះ កុំឲ្យមានតទៅទៀតឲ្យសោះ» ។

គង់ ច័ន្ទ​ស្រីមុំ ឆេះដុំ​ជាមួយ​អ្នកណា ?

«បណ្តាំចុងក្រោយរបស់ខ្ញុំគឺ៖ អ្នកគួរតែកាត់បន្ថយភាពដើរច្រណែនគេខ្លះទៅ ទើបធ្វើឲ្យអ្នករស់នៅ ដោយមានសេចក្តីសុខ បើនៅក្នុងខ្លួនអ្នកពោរពេញដោយភាពច្រណែន នោះអ្នកគ្មានថ្ងៃស្គាល់ទេពាក្យ ថាសេចក្តីសុខ ។ យល់? (នៅក្មេងណាស់)» ។

ការបញ្ចេញសាររបស់ គង់ ច័ន្ទស្រីមុំ នាពេលនេះធ្វើឲ្យមហាជនមានការងឿងឆ្ងល់ថាតើមនុស្ស ដែលនាងប្រតិកម្មដាក់នោះជាមនុស្សបែបណា ? ព្រោះនាងបង្ហាញពីការជួយគេយ៉ាងខ្លាំងនិងទាល់តែជាមនុស្សជិតស្និទ្ធជាមួយនាងទើបនាងដឹកដៃឲ្យលុយរកស៊ីបាន ៕

                                                                                                   ដេវីត

គង់ ច័ន្ទ​ស្រីមុំ ឆេះដុំ​ជាមួយ​អ្នកណា ?