តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​

6 Videos

បច្ចុប្បន្ននេះគេសង្កេតឃើញថា តារាខ្មែរទាំងស្រី ទាំងប្រុសមួយចំនួនបានងាកមក ធ្វើការហាត់ប្រាណដើម្បីសុខភាព និងជាពិសេស គឺដើម្បីថែរក្សាសម្រស់រាងកាយរបស់ ពួកគេឱ្យនៅតែស្រស់ស្អាត ។

P9

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងតាមរយៈរូបភាពនៅតាមបណ្តាយសង្គមនោះ គឺតារា ស្រីមួយចំនួនដែលបានបង្ហាញរូបរាងរបស់ពួកគេយ៉ាងស្រស់ស្អាត និង សិចស៊ី នៅពេល ដែលពួកគេហាត់ប្រាណ ។ ខាងក្រោមនេះគឺជាតារាស្រី ៤ ដួងដែលមានរូបរាងសិចស៊ី និង ស្រស់ស្អាតនៅពេលដែលពួកគេស្លៀកសម្លៀកបំពាក់កីឡាហាត់ប្រាណ៖

១- មាស សុខសោភា
មាស សុខសោភា ជាតារាចម្រៀងស្រីមួយរូបដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុតនៅ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ ក្រៅពីមានសម្លេងដ៏ផ្អែមល្ហែមនៅក្នុងបទចម្រៀង ហើយនោះ មាស សុខសោភា ក៏ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រីដែលមានរូបរាង ស្រស់ស្អាត និង សិចស៊ីផងដែរ ។ ជាមួយនឹងសម្លៀកបំពាក់ហាត់ប្រាណរឹបរាង គឺបាន បង្ហាញឱ្យឃើញថា រូបរាងរបស់នាងសិចស៊ី និង ស្រឡូនគួរឱ្យចង់គយគន់បំផុត ។

តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

២- សូដា នីតា
សូដា នីតា គឺជាតារាសម្តែង និង បងង្ហាញម៉ូដដែលមានឈ្មោះបោះសម្លេងនាពេល បច្ចុប្បន្ននេះផងដែរ ។ តារាស្រីរូបនេះបានរក្សារូបរាងឱ្យនៅតែស្រឡូនស្រស់ស្អាត និង សិចស៊ីជានិច្ច ហើយអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺជារឿយៗនាងតែងតែ បង្ហាញរូបរាងដ៏ស្រឡូនរបស់នាងនៅក្នុងក្លឹបហាត់ប្រាណគួរឱ្យចង់គយគន់ផងដែរ ។

តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

៣- មាន សូនីតា
មាន សូនីតា ជាតារាសម្តែង និង បង្ហាញម៉ូដ ដែលបច្ចុប្បន្នគេបានផ្តល់រហស្ស នាមថា ជា រាជនីក្រម៉ា នោះ ក៏មានរូបរាងស្រឡូនស្រស់ស្អាតមិនធម្មតានោះដែរ ។ នាង ក៏តែងតែបង្ហាញរូបថតជាមួយនឹងស្មាមញញឹមក្នុងអំឡុងពេលហាត់ប្រាណដែលស្ថិតក្នុងសម្លៀកបំពាក់កីឡារឹបឃើញរាងយ៉ាងច្បាស់ក្រឡែត និងសិចស៊ីផងដែរ ។

តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​
តារា​ស្រី ៤ ដួង​មាន​រូបរាង​សិច​ស៊ី​ដោយ​ការហាត់​ប្រាណ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

៤- ទឹម រដ្ឋា
ទឹម រដ្ឋា គឺជាតារាសម្តែង និង បង្ហាញម៉ូដដែលមានរូបរាងខ្ពស់ស្រឡះ ។ តារារូប នេះក៏តែងតែបង្ហាញនូវភាពសិចស៊ីផងដែរតាមរយៈឈុតប៊ីគីនីជាដើមដោយនាងបានថែរក្សារូបរាងឱ្យនៅតែស្លីមបែបនេះជារៀងរហូតមក ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ផងដែរ នោះ គឺនាងតែងតែហាត់ប្រាណជាប្រចាំដើម្បីរក្សារាង និង សម្រស់ ហើយស្ថិតក្នុងសម្លៀក បំពាក់កីឡាបែបនេះមើលទៅរាងកាយរបស់នាងពិតជាសិចស៊ីចង់ឱ្យគយគន់ខ្លាំងណាស់ ៕ យ៉ានុ