​បង្កើន​ភាព​ស្រស់ស្រាយ​ក្នុង​បន្ទប់​គេង​ដោយ​ដាក់​ក្រូចឆ្មារ​នៅក្បែរ​គ្រែ​

​បង្កើន​ភាព​ស្រស់ស្រាយ​ក្នុង​បន្ទប់​គេង​ដោយ​ដាក់​ក្រូចឆ្មារ​នៅក្បែរ​គ្រែ​


​បង្កើន​ភាព​ស្រស់ស្រាយ​ក្នុង​បន្ទប់​គេង​ដោយ​ដាក់​ក្រូចឆ្មារ​នៅក្បែរ​គ្រែ​

​យើង​គ្រប់គ្នា​សុទ្ធតែ​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ក្រូចឆ្មារ​។ ពួក​វា​មាន​ប្រសិទ្ធភាព ក្នុងការ​ធ្វើឲ្យ​ជីវិត​របស់អ្នក​ល្អប្រសើរ មិន​ថា​ចំពោះ​រាងកាយ ឬ​សុខភាព​ខាងក្នុង​។​
​ក្លិន​របស់​ក្រូចឆ្មារ ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ភាព​ស្រស់ស្រាយ និង​ភាព​ស្អាត​ផង​ដែរ ។​វា​គឺជា​ប្រភេទ​ផ្លែឈើ​ដែល មាន​ប្រសិទ្ធភាព​ក្នុង​ការប្រឆាំង​នឹង​មេរោគ​តាម​បែប​ធម្មជាតិ និង​ជា​ភ្នាក់ងារ​សម្អាត​ដ៏​ល្អ​។ ទន្ទឹមនឹងនេះ វា​ក៏​ជួយ​ក្នុង​ការបង្កើន​អារម្មណ៍​ល្អ និង​ជារឿយៗ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​ព្យាបាល​ដល់​មនុស្ស​ដែល​រងគ្រោះ​ពី ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​។​

​វិធី​ក្នុង​ការប្រើ​ក្រូចឆ្មារ​ដាក់​ក្នុង​បន្ទប់​គេង ដើម្បី​បង្កើន​ភាព​ស្រស់ស្រាយ​៖

១. អ្នក​ត្រូវ​ជិត​ក្រូចឆ្មារ​ជា​បួន​ចំណិត ហើយ​ដាក់​វា​នៅក្នុង​ចាន​មួយ​ពេញ​មួយ​យប់ ក្នុង​បន្ទប់​គេង​។​វិធី​នេះ​នឹង​ជួយ​ឲ្យ​បន្ទប់គេង​របស់​អ្នក​មាន​ក្លិន​ស្រស់ស្រាយ ។ ក្រូចឆ្មារ​អាចជួយ ឲ្យ​បរិយាកាស​ក្នុង​បន្ទប់​ស្រស់ស្រាយ​បានល្អ ជាង​ការប្រើ​ថ្នាំ​ស្ព្រៃ​បាញ់​ក្លិនក្រអូប ដែល​ពោរពេញ​ទៅ​ដោយ​ជាតិគីមី​។​

២. ការដកដ្ហើម​ជាមួយនឹង​ក្លិន​ក្រូចឆ្មារ នឹង​ជួយ​ធ្វើឲ្យ​ខ្យល់​ដង្ហើមរបស់​អ្នកស្រ​ស់​ស្រាយ​ពេញ​មួយ​យប់ ហើយ​អ្នកនឹង​ក្រោក​ឡើង​មក​ជាមួយ​នឹង​អារម្មណ៍​ទឹកមុខ​ស្រស់ថ្លា និង​ខ្យល់​ដង្ហើម​ស្រឡះ​ល្អ ។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ជំងឺហឺត ឬ​មាន​បញ្ហា​ផ្លូវដង្ហើម​ដូចជា​ផ្តាសាយ ឬ​អា​លែ​ហ្សី នោះ​អ្នក​គួរតែ​សាកល្បង​នូវ​វិធី​មួយ​នេះ ។​

៣.​លើក​ចាន​ដាក់​ក្រូចឆ្មារ យក​មក​ស្រង់ក្លិន នោះ​វា​អាច​នឹង​ជួយ​បង្កើន​កម្រិត​ថាមពល និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន​បាន ។​វិធី​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អ ជាង​ការផឹក​កាហ្វេ និង​ភេសជ្ជៈ​ផ្តល់​ថាមពល​ផ្សេងៗ​ដែល​ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ​ទៅទៀត ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។