សម្រែក​សុំ​ជំនួយ ​ពីនារី​កម្សត់​ដែល​សម្រាលកូន​តាមផ្លូវ​

6 Videos


បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងករណីស្ត្រីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីម៉ោងជិត ១២ យប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ នៅតាមដងផ្លូវ ស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្សី ទល់មុខវិមានសន្តិភាព សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតមកដល់ព្រឹកថ្ងៃ ២៨ ខែមិថុនាគឺពូកគាត់បានឆ្លងរួចផុតពីគ្រោះថ្នាក់ទាំងម្តាយ និង កូន ដោយមានសុខភាពល្អទាំងអស់គ្នាក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ។

P9

ស្ត្រីដែលឆ្លងទន្លេតាមផ្លូវនោះមានឈ្មោះនេត ស៊ុនណារី អាយុ ២៥ ឆ្នាំ មានប្តីឈ្មោះសំ លី អាយុ ២៧ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិដើមគរ សង្កាត់ជ្រាយចង្វារ ខណ្ឌ ជ្រាយចង្វា ។ ស្ត្រីជាម្តាយបានឲ្យដឹងថា កូនរបស់គាត់ដែលកើតតាមផ្លូវនេះគឺជាកូនស្រីមានទំងន់ ៣ គីឡូក្រាម មានសុខភាពល្អ និង ជាកូនទី ២ របស់ពួកគាត់ ចំណែកកូនទី ១ ស្រីដែរ មានអាយុ ៤ ឆ្នាំហើយ ។

សម្រែក​សុំ​ជំនួយ ​ពីនារី​កម្សត់​ដែល​សម្រាលកូន​តាមផ្លូវ​

ស្ត្រីជាម្តាយបានបន្តទៀតថា មុនពេលសម្រាលកូនស្រីលើកទី ២ នេះ កាលពី ២៣ ខែឧសភា រូបគាត់បានរអិលដួលអុកគូទនៅក្នុងបន្ទប់ទឹក ខណៈដែលគាត់ពពោះរយៈពេល៧ខែ ក្រោយពេលរអិលដួលគាត់តែងតែឈឺពោះ ចុកពោះ ហើយអ្នកជិតខាងបាននិយាយប្រាប់គាត់ថា ប្រហែលជាគាត់ឈឺពោះកើតកូនហើយ ពេលនោះគាត់ក៏បានឲ្យប្តីរបស់គាត់ជូនទៅមន្ទីរពេទ្យសម្ភពក្រុងដែលស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ដោយហៅម៉ូតូឌុបជិះ ហើយប្តីបានអង្គុយអោបពីក្រោយ ។

សម្រែក​សុំ​ជំនួយ ​ពីនារី​កម្សត់​ដែល​សម្រាលកូន​តាមផ្លូវ​

លុះជិះមកដល់ចំណុចមុខវិមានសន្តិភាព ស្រាប់តែរូបគាត់ចុកពោះខ្លាំងពេក ក៏ឲ្យម៉ូតូឈប់កើតកូនតាមផ្លូវតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាមើល និង ជួយទូរស័ព្ទហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះផងដែរ ។

សម្រែក​សុំ​ជំនួយ ​ពីនារី​កម្សត់​ដែល​សម្រាលកូន​តាមផ្លូវ​

បន្ទាប់ពីរថយន្តសាមុយមកដល់ គឺស្ត្រីរូបនោះបានបង្កើតកូនបានបន្តិចហើយ គឺចេញក្បាល ហើយក្រុមគ្រូពេទ្យបានលើកដាក់រថយន្តសាមុយយកមកបង្កើតនៅមន្ទីរពេទ្យដោយជោគជ័យ មិនប៉ះពាល់ដល់សុខភាពម្តាយនិងកូននោះឡើយ ។

ស្ត្រីរូបនោះមានជីវភាពទាល់ក្រខ្លាងណាស់ គាត់សុំឲ្យសប្បរសជន មេត្តាជួយដល់រូបគាត់ផង ។ បច្ចុប្បន្នស្ត្រី និង កូនកំពុងសម្រាកនៅក្នុងបន្ទប់លេខ ៨២១៣ ជាន់ទី ២ នៃមន្ទីរពេទ្យកាល់ម៉ែត ៕

                                                         សុថាត់