រថយន្ត និង ម៉ូតូ​បុក​គ្នា​របួសធ្ងន់​ម្នាក់​ នៅលើផ្លូវជាតិលេខ ៦

6 Videos


មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិឡឥដ្ឋ ឃុំព្រែកដង ស្រុកមុខកំពូល ខេត្តកណ្តាល រវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូម្នាក់របួសធ្ងន់ ។

P9

រថយន្ត និង ម៉ូតូ​បុក​គ្នា​របួសធ្ងន់​ម្នាក់​ នៅលើផ្លូវជាតិលេខ ៦

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អ្នកបើកម៉ូតូម៉ាកហុងដា C-50 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ម 7512 ភ ព 1 បើកបរដោយឈ្មោះរឿន ថុល ភេទប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល ។ ជនរងគ្រោះបានបើកបរម៉ូតូពីជើងទៅត្បូង បញ្ច្រាសទិសជាមួយរថយន្ត ហើយបានមកបុកជាមួយរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ខេមរភូមិន្ទ 09.2.1084 បើកបរដោយឈ្មោះ រស់ តឿ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលធ្វើដំណើរពីត្បូងទៅជើង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ។

រថយន្ត និង ម៉ូតូ​បុក​គ្នា​របួសធ្ងន់​ម្នាក់​ នៅលើផ្លូវជាតិលេខ ៦

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ចំណែកម៉ូតូ និង រថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំការដោះស្រាយ ៕

                                                                               សុថាត់

រថយន្ត និង ម៉ូតូ​បុក​គ្នា​របួសធ្ងន់​ម្នាក់​ នៅលើផ្លូវជាតិលេខ ៦