អាវុធហត្ថ​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ដល់​ទី​ជនបទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

អាវុធហត្ថ​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ដល់​ទី​ជនបទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​



​សៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង ​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​វ័យក្មេង​នៅ​ទី​ជនបទ​ នៃ​ខេត្តសៀមរាប​ចំនួន​១៣​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ខ្លួន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ពេ​ជ្ជោ​រ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឆ្លងតាម​ការ​រាយ​ការណ៍ ​និង​ស៊ើប​អង្កេត​យ៉ាង​ច្បាស់​លាស់​ទើប​កម្លាំង​អាវុធហត្ថ​ស្រុក​ និង ​ខេត្ត​សហការ​គ្នា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៣​នាក់​ ក្នុង​នោះ​រក​ឃើញ​វត្ថុ​តាង​រួមមាន ម្សៅ​គ្រើម​ម៉ា​ទឹកកក​២​កញ្ចប់​ទម្ងន់​២,៣៥ ក្រាម​ទូរ​ស័ព្ទ​១១​គ្រឿង​,​ដាវ ២​ដើម ម៉ូតូ​២​គ្រឿង​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត។

គួរ​កត់សម្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​គ្រឿង​កំពុង​ចុះ​វ៉ៃ​លុក​ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ​យ៉ាង​ពេញទំហឹង​មិន​ថា​ នៅ​ទី​ជនបទ​ ឬ​ នៅ​ទីក្រុង​នោះ​ឡើយ។ ដូច្នេះ​សូម​អាណាព្យាបាល​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូន​ៗ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប្រឡូកប្រឡាក់​ និង​គ្រឿងញៀន​ព្រោះ​វា​អាចធ្វើ​ឲ្យ​ខូច​អនាគត​កូន​ៗ​ផង​ក៏​មាន៕

អាវុធហត្ថ​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ដល់​ទី​ជនបទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ អាវុធហត្ថ​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ដល់​ទី​ជនបទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​