លោក អ៊ិត សំហេង ស្នើ​ឲ្យ​សហជីព និង​សមាគម​និយោជក​គោរព​ច្បាប់​សហជីព​ និពន្ធដោយ : ថ្មីៗ       June-28-2016, 10:01 pm         102

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អ៊ិត សំហេង ស្នើ​ឲ្យ​សហជីព និង​សមាគម​និយោជក​គោរព​ច្បាប់​សហជីព​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  បានស្នើ​ឲ្យ​សហជីព និង​សមាគម​និយោជក បំពេញ​តាម​លក្ខខណ្ឌ និង​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កាតព្វកិច្ច ដូច​មានចែង​ក្នុង​ច្បាប់​សហជីព ដើម្បី​ទទួលបាន​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​។

តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ លោក​រដ្ឋមន្ត្រី​អ៊ិត សំហេង នៅ​ថ្ងៃទី​២៨ ខែមិថុនា​នេះ ក្រសួង​ការងារ បានបញ្ជាក់​ជាថ្មី​ថា ច្បាប់​សហជីព ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ។

ដូច្នេះ​ដើម្បី​ធានា​នូវ​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ និង​ធានា​នូវ​សិទ្ធិសេរីភាព ក្នុងការ​ចរចារ​ជា​សមូហភាព​រវាង​កម្ម​ករ និ​យោ​ជិ​ក និង​និយោជក ព្រមទាំង​ជំរុញ​ឲ្យ​មាន​សុខដុមរមនា ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ សំដៅ​បង្កើន​ផលិតភាព និង​វិនិយោគ ដើម្បី​បង្កើត​ការងារ​ថ្មីៗ​បន្ថែមទៀត​ជូន​ដល់​ប្រជាពលរដ្ឋ ក្រសួង​សុំ​ឲ្យ​សហជីព និង​សមាគម​និយោជក ដែលមាន​បញ្ជិកា​រួច ក៏ដូចជា និង​សមាគម​និយោជក ដែល​កំពុង​ស្នើសុំ​បញ្ជិកា បំពេញ​តាម​លក្ខខណ្ឌ និង​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កាតព្វកិច្ច ដូច​មានចែង​ក្នុង​ច្បាប់​សហជីព​៕