អឺរ៉ុប​៖ ចក្រភព​អង់គ្លេស ត្រូវ​បញ្ជាក់​ជំហរ​ឲ្យ​ច្បាស់ និង​ឲ្យ​ឆាប់​បំផុត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-28-2016, 9:39 pm         220

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អឺរ៉ុប​៖ ចក្រភព​អង់គ្លេស ត្រូវ​បញ្ជាក់​ជំហរ​ឲ្យ​ច្បាស់ និង​ឲ្យ​ឆាប់​បំផុត​លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប​មកទល់ពេលនេះ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​របស់​នាយករ​ដ្ឋ​មន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន នៅ​មិនទាន់​បញ្ជាក់​ជំហរ​ច្បាស់លាស់ និង​នៅតែ​រារែក ចំពោះ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដោយបាន​ត្រឹមតែ​ប្រកាសថា លោក​នឹង​ទុក​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី ជា​អ្នកទទួលខុសត្រូវ​។ យ៉ាងណាក្ដី ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ផ្ដាំ​ទៅ​ចក្រភព​អង់គ្លេស ឲ្យ​បញ្ចេញ​ជំហរ​របស់ខ្លួន​ឲ្យ​ច្បាស់​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ (Jean-Claude Juncker) បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស និយាយ​ពី​ជំហរ​របស់ខ្លួន​ឲ្យ​បាន​ឆាប់​បំផុត​។ លោក ចាំង​កឺ និយាយ​ដូចនេះ ខណៈដែល រដ្ឋាភិបាល​លោក ដេវីដ ខេ​មេ​រ៉ូ​ន ហាក់ដូចជា​នៅ​ស្ទាក់ស្ទើរ ចំពោះ​បញ្ហា​នេះឡើយ ។

​ថ្លែង​ទៅកាន់​សភា​អឺរ៉ុប ប្រធាន​គណៈកម្មការ​រូបនេះ បញ្ជាក់ថា សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នឹង​នៅតែ​ជា​មិត្ត​ដដែល​។ ប៉ុន្តែ ចក្រភព​អង់គ្លេស ត្រូវ​បង្ហាញ​ជំហរ​របស់ខ្លួន ដើម្បី​ចៀសវាង​ភាពមិនច្បាស់លាស់​ណាមួយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC​។

​លោកនាយក​រដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល នៅ​ថ្ងៃទី​២៨ ខែមិថុនា ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អឺរ៉ុប ជុំវិញ​លទ្ធផល​ប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា​។ គេ​រំពឹងថា លោក ខេ​មេ​រ៉ូ​ន នឹង​ពិភាក្សា​បញ្ហា​ប្រជាមតិ​នេះ នៅក្នុង​កិច្ចប្រជុំ​សហ​ភា​អឺរ៉ុប ខណៈ​មេដឹកនាំ​រដ្ឋ​ជា​សមាជិក​២៧​ផ្សេងទៀត នឹង​ជួបគ្នា​ជា​លើកដំបូង ដោយ​គ្មាន​វត្តមាន​លោក ខេ​មេ​រ៉ូ​ន លើ​ជំហាន​បន្ទាប់​របស់​សហ​ភាព​អឺរ៉ុប នៅ​ថ្ងៃទី​២៩ ខែមិថុនា​។

​យោងតាម​លិខិតអញ្ជើញ​របស់​សហភាព​អឺរ៉ុប នាយករដ្ឋមន្ត្រី​អង់គ្លេស នឹង​ជួប​ជាមួយ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ដូ​ណា​ល់ ទូ​ស​ក៏ (Donald Tusk) នៅ​មុនពេល​ក្រុមប្រឹក្សា​នេះ ប្រជុំ​នាពេល​បន្ទាប់​។ ជាមួយគ្នា​នោះ លោក ខេ​មេ​រ៉ូ​ន នឹង​ពន្យល់​ស្ថានភាព​នានា ទៅកាន់​មេដឹកនាំ​អឺរ៉ុប នៅពេល​ល្ងាច ថ្ងៃទី​២៨ ខែម​ថុ​នា​។​

​ឆ្លៀតពេល​នៃ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស មេដឹកនាំ​សហភាព​អឺរ៉ុប ទំនងជា​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់ខ្លួន​ក្នុង​ការចរចា ជាមួយ​ចក្រភព​អង់គ្លេស ក្នុងករណី​ដែល​អង់គ្លេស ព្រម​អនុវត្តតាម​មាត្រ​៥០ នៃ​សន្ធិសញ្ញា Lisbon ដែល​ចែង​ពី​ការ​ការចាកចេញ​នៃ​សមាជិក​សហភាព​អឺរ៉ុប​។ អ្វី​ដែលជា​បញ្ហា​នោះ គឺ​លោក ខេ​មេ​រ៉ូ​ន បាន​ទុក​ឲ្យ​បញ្ហា​នេះ ឲ្យ​អ្នក​ស្នង​តំណែង​របស់លោក ជា​អ្នកចាត់ការ ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប ចង់​ឲ្យ​អង់គ្លេស ធ្វើ​សកម្មភាព​ឲ្យ​ឆាប់​បំផុត​៕