«អាហួយ» ស្រីស្អាតស្រស់សោភា ថៅកែហាងអ៊ុតសក់ ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា

រាជធានីភ្នំពេញ ៖ ស្រ្តីម្ចាស់ហាងអ៊ុតសក់ ផាត់មុខ និងធ្វើក្រចក យីហោ «អាហួយ» ដែលមានទីតាំងស្ថិតនៅក្នុងផ្សារក្រមួន ជិតសារ​មន្ទីរ​ទួលស្លែង តាមបណ្ដោយផ្លូវ លេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បានចេញមុខមកអះ​អាងពីការពិត និងច្រានចោលការចោទប្រកាន់​ទាំងឡាយ ដែលចោទនាងជាអ្នកនាំស្រីក្មេងឲ្យ តាតា ដែលគេហៅថា ម៉ែយ៉ែមនោះ។

«អាហួយ»ម្ចាស់ហាងអ៊ុតសក់ ផាត់មុខ និងធ្វើក្រចក បានអះអាងថា ដោយការអត់ទ្រាំមិនបាន ចំពោះការផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ពីម្នាក់ទៅម្នាក់ជាហូរហែស្ទើរជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងខ្លាំងនោះ ស្រ្តីថៅកែហាងស្រស់សោភាវ័យ២៨ឆ្នាំរូបនេះ បានចេញមកលាតត្រដាងការពិតមួយចំនួន ដែលនាំឲ្យមានការលើកឡើងនូវព័ត៌មាន មិនពិតបែបនេះ។តាមពិតរូបនាងគ្មានប្រព្រឹត្តសកម្មភាពដែលសង្គមមិនទទួលស្គាល់បែបនេឡើយ គឺបើកហាងរកស៊ីធម្មតាប៉ុណ្ណោះ ប៉ុន្តែមកពីមន្រ្តីនគរបាលពាក់ផ្កាយ៣ ម្នាក់ នៅក្រសួងមហាផ្ទៃ តាមស្រឡាញ់នាងមិនបាន និងម្យ៉ាងទៀត ជឿតាមការញុះញង់របស់ស្រ្តីម្នាក់នោះ ក៏ចាប់ផ្តើមប្រឌិតរឿងមិនមានការពិតបែបនេះទៅវិញ៕

«អាហួយ» ស្រីស្អាតស្រស់សោភា ថៅកែហាងអ៊ុតសក់ ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា «អាហួយ» ស្រីស្អាតស្រស់សោភា ថៅកែហាងអ៊ុតសក់ ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា