លួច​យក​ម៉ូតូ មួយ​គ្រឿង​មិនបាន​សម្រេច ជាប់​ខ្នោះ​សមត្ថកិច្ច

លួច​យក​ម៉ូតូ មួយ​គ្រឿង​មិនបាន​សម្រេច ជាប់​ខ្នោះ​សមត្ថកិច្ច



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ ហើយ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ បន្ទាប់ពី​គេ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ មួយ​គ្រឿង ដែល​កំពុង​ចត​ចោល​នៅមុខ​ផ្ទះ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខផ្ទះ​ជួល ផ្លូវ​រថភ្លើង ក្រុម​ទី​៩ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញ៉ែម សុខា ហៅ យ៉េ​រ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល ក្រុមទី​១ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ទី​១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ ថុ​ន ភា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ បុគ្គលិក​លក់​នុំ​ហ្កូ​ល​ហៀ​ល ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ដាក់​ម៉ូតូ​មួយ​គ្រឿង ម៉ាក HONDA C125 ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1S-9882 នៅមុខ​ផ្ទះ ហើយ​ថែមទាំង​មានកូន​សោ​នៅ​ជាប់​លើ​ម៉ូតូ​ផង ក្រោយមក​រូប​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ដើម្បី​ពាក់អាវ ពេលនោះ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​ដើរកាត់​នោះ ហើយ​ឃើញ​មាន​កូន​សោ​ម៉ូតូ​ស្រាប់ បាន​ឡើង​ជិះ​ក​ម៉ូតូ​ទៅ​បាត់។ ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​តេ​ទូរស័ព្ទ​ទៅ​ប្រាប់​លោក​មេ​ប៉ុស្តិ៍​ថា មាន​ករណី​ចោរលួច​ម៉ូតូ​របស់ខ្ញុំ​ហើយ ក្រោយមក លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់​លោក ធ្វើការ​ត្រួតពិនិត្យ និង​តាម​ស្រាវជ្រាវ​រក​ម៉ូតូ​ជនរងគ្រោះ​ដែល​មាន​ស្លាក​លេខ​ដូចខាងលើ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

លួច​យក​ម៉ូតូ មួយ​គ្រឿង​មិនបាន​សម្រេច ជាប់​ខ្នោះ​សមត្ថកិច្ច លួច​យក​ម៉ូតូ មួយ​គ្រឿង​មិនបាន​សម្រេច ជាប់​ខ្នោះ​សមត្ថកិច្ច លួច​យក​ម៉ូតូ មួយ​គ្រឿង​មិនបាន​សម្រេច ជាប់​ខ្នោះ​សមត្ថកិច្ច លួច​យក​ម៉ូតូ មួយ​គ្រឿង​មិនបាន​សម្រេច ជាប់​ខ្នោះ​សមត្ថកិច្ច