មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣៨​រូប​ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្ដិ

មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣៨​រូប​ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្ដិ



បន្ទាយ​មាន​ជ័​យ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​កាលពី រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​២៦​រូប​ និង​មកពី​ខេត្តពោធិ៍សាត់ បាត់ដំបង ព្រះវិហារ​និង​ឧ​ត្ត​រ​មានជ័យ​១២​រូប។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូន សានិ​ត ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ជា​ស្នងការ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​ត្រូវ​ដំឡើង​ឋានន្តរសក្ដិ​មាន​ចំនួន​២៦​រូប ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ចំនួន​១២​រូប​។ ជាមួយ​នេះ​ដែរ លោក​វរ​សេនីយ៍​ឯក សិទ្ធិ ឡោះ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​បំពាក់​ឋានន្តរសក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​លោក អ៊ុំ សុផល ពី​អធិការ​ក្រុង​ប៉ោយប៉ែត​មកកាន់​ជា​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​សណ្តាប់​ធ្នាប់​ដោយ​ដាក់​ជំនួស​លោក ធិ​ន ស៊ិ​ន​ដេ​ត ពី​ប្រធាន​ការិយាល័យ​គ្រឿងញៀន​មក​ជា​អធិការ​ក្រុង​ប៉ោយប៉ែត​វិញ។ផ្លាស់​ប្តូរ​ទៅវិញទៅមក​នៅ​នាយការិយាល័យ​អន្តោប្រវេសន៍​និង​ការិយាល័យ​សណ្តាប់​ធ្លាប់​។

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​មានប្រសាសន៍​សរសើរ​ដល់​កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ជា​ស្នងការ​បាន​រក្សា​បាន​នៅ​សន្តិសុខ​សណ្តាប់​ធ្លាប់​ជាពិសេស​ការ​ទប់ស្កាត់​បង្ក្រាប​បាន​បទល្មើស​ចោរប្លន់​ប្រដាប់​អាវុធ​ និង​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​ដូចជា​ជួយ​សាងសង់​ផ្ទះ​ពលរដ្ឋ ចែក​ទឹក​ជូន​ពលរដ្ឋ។

ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​មានប្រសាសន៍ថា ក្រោយពី​ទទួល​បាន​មុខតំណែង​ និង ​ឋានន្តរសក្តិ​ត្រូវ​បន្ត​ធ្វើ​ការ​ជូន​ជាតិ ​និង ​ពលរដ្ឋ​ធ្វើ​យ៉ាងណា​រក្សា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ពលរដ្ឋ​ទៅតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕

មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣៨​រូប​ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្ដិ មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣៨​រូប​ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្ដិ