ខេត្តបាត់ដំបង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ជាមួយ​តំបន់ Languedoc-Roussillon-Midi-Pyrénées និពន្ធដោយ : ធីតា       June-28-2016, 10:39 pm         63

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ខេត្តបាត់ដំបង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ជាមួយ​តំបន់ Languedoc-Roussillon-Midi-Pyrénéesជំនួបរវាងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក Guillaume Cros អនុប្រធានក្រុមប្រឹក្សាតំបន់ Languedoc-Roussillon-Midi-Pyrénées​ខេត្តបាត់ដំបង និង​តំបន់ Languedoc-Roussillon-Midi-Pyrénées នៃ​ប្រទេស​បារាំង បានប្រកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​វិស័យ​កសិកម្ម បេតិកភណ្ឌ អប់រំ សង្គម និង​សេដ្ឋកិច្ច​។ នេះ​បើតាម​លទ្ធផល​នៃ​ជំនួប​រវាង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក Guillaume Cros អនុប្រធាន​ក្រុមប្រឹក្សា​តំបន់ Languedoc-Roussillon-Midi-Pyrénées នៅ​សណ្ឋាគារ Hotel de Region de Toulouse កាលពី​ថ្ងៃទី​២៣ ខែមិថុនា​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​អន​ឡាញ​បារាំង ObjectifGard.com លោក ច័ន្ទ សុផល និង​លោក Guillaume Cros បាន​ចុះហត្ថលេខា​រួមគ្នា លើ​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​បាល​គ្រប់គ្រង​ទាំងពីរ​។ ក្នុងតួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សា​តំបន់ Languedoc-Roussillon-Midi-Pyrénées ក្រុង Toulouse លោក Cros ទទួលបន្ទុក​ផ្នែក​កិច្ចការ​អឺរ៉ុប និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍​។​

​កិច្ចសហប្រតិបត្តិការ​ដែល​ធ្វើឡើង​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក ច័ន្ទ សុផល នៅ​ប្រទេស​បារាំង​នេះ មិនមែនជា​លើកទីមួយ​នោះឡើយ​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ កិច្ចសហប្រតិបត្តិការ​បែបនេះ បាន​លេច​ជា​រូបរាង​ឡើង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Toulouse របស់​នាយក​សកលវិទ្យា​ល័យ​បាត់ដំបង​។​

​ជាមួយគ្នានេះ​ផងដែរ តំបន់ Languedoc-Roussillon-Midi-Pyrénées មាន​គម្រោង​ជាច្រើន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ខេត្តបាត់ដំបង ជាពិសេស​ការបង្កើត​សាលា​ភាសា​បារាំង​ប្រចាំខេត្ត រួមទាំង​គម្រោង​សហការ​រវាង​សាលា MontpellierSupAgro ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជាដើម​។​

​អាជ្ញាធរ​តំបន់ Languedoc-Roussillon-Midi-Pyrénées របស់​បារាំង ក៏​សន្យា​ជួយ​ដល់​ខេត្តបាត់ដំបង​លើ​កិច្ចការ​បេតិកភណ្ឌ​ផងដែរ​៕