ពេជ្រ សោភា អាច​ចេញ​​ពីសិល្បៈ​ចុះ​ ដេវីត?

ថ្មីៗ​នេះ​ ​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្សមាស ពេជ្រ ​សោភា ថា​នាង​​អាច​នឹង​បាត់​មុខ​ពី​សិល្បៈដើម្បី​ឆ្ពោះ​ទៅ​កាន់​កន្លែង​ឆ្ងាយ​មួយ។​ យ៉ាង​ណា​ក្តី​ចុះ​ចំណែក​ដៃ​គូ​នាង​លោក​ ងួន​ ចាន់​ដេវីត វិញ​?

 

ទោះ​បី​ជា​មាន​ការ​ប្រកាស​ចាក​ចេញ​ពី ​វិស័យ​សិល្បៈ​ របស់​ម្ចាស់​បទ “គ្មាន​អ្នក​យល់​ចិត្ត” ក៏​ដោយ​ ប៉ុន្តែ​ ងួន ចាន់ដេវីត ប្រាប់​ថា​​​​ លោក​នៅ​ដដែល​ អត់​​ចាក​ចេញ​ទៅ​ណា​ទេ។​ ម្ចាស់​បទ “រាំ​ញី​កែង​ជើង​”ថ្លែង៖ “ទោះ​បី​ជា​បង​ ភា ត្រូវ​ចេញ​ទៅ​មែន​​ តែ​ខ្ញុំ​នៅ​ធម្មតា​បង អត់​ទៅ​ណា​ទេ”។

 

ពេជ្រ សោភា អាច​ចេញ​​ពីសិល្បៈ​ចុះ​ ដេវីត?

 

ពាក់​ព័ន្ធ​នឹង​ករណី​បើសិន​ជា​ ពេជ្រ សោភា ចាក​ចេញ​ពី​សិល្បៈ​មែន​ ដេវីត​ ប្រាប់​ថា ​សោក​ស្តាយ​ខ្លាំង​​ ព្រោះ​កន្លង​មក​ ធ្លាប់​ជា​ដៃ​គូ​ច្រៀង ​និង​ធ្វើ​បទ​ចម្រៀង​ជាមួយ​គ្នា​ បាត់​នរណា​ម្នាក់​ច្បាស់​ជា​ពិបាក។

 

“ខ្ញុំ​ក៏​មិន​ច្បាស់​ថា​គាត់​ចេញ​ ឬ​យ៉ាង​ណា​ទេ​បង ប៉ុន្តែ​ដូច​បង​ដឹង​ស្រាប់​ហើយ ​កន្លង​មក​គាត់​ធ្លាប់​បាន​និយាយ​ថា​គាត់​មាន ​ជំងឺ​ ចឹង​បើ​គាត់​អត់​ទៅ​ព្យាបាល គាត់​មិន​អាច​មាន​កម្លាំង​សម្រាប់​ធ្វើ​បទ​ថ្មី​ ឬ​ច្រៀង​ជូន​ទស្សនិកជន​ទៀត​ទេ”។ ដេវីត​ បន្ថែម។

 

ពេជ្រ សោភា អាច​ចេញ​​ពីសិល្បៈ​ចុះ​ ដេវីត?

 

​លើស​ពី​នេះ​ទៀត​អ្នក​និពន្ធ​បទ​ Original រូប​នេះ​ លើក​ឡើង​ថា​ បើ​ការ​ចាក​ចេញ​របស់​ ពេជ្រ សោភា ដើម្បី​ទៅ​ព្យាបាល លោក​គិត​ថា​​ គឺ​ជា​រឿង​​ត្រឹម​ត្រូវ ​​ដោយសារ​ឥឡូវ​នាង​កំពុង​ពិបាក​ទ្រាំ​នឹង​ជំងឺ​​ដែល​​យាយី​ដល់​សុខភាព​ទាំង​មូល ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​អ្វី​ត្រូវ​ឃាត់​ឃាំង​រូបនាង​ដែរ​។

 

​​
“ខ្ញុំ​ក៏​គ្មាន​សិទ្ធិ​អី​ត្រូវ​ឃាត់​គាត់​ដែរ​បង ខ្ញុំ​គិត​ថា​ បើ​​កាល​ណា​គាត់​ឆាប់​បាន​ព្យាបាល​ជា​ឆាប់ៗ​ ក្រែង​គាត់​នឹង​អាល​ឆាប់​បាន​ត្រឡប់​វិញ។ បើ​យឺត​យ៉ាវ ​ព្យាបាល​ខ្លាច​ចុង​ក្រោយ​មាន​តែ​វិប្បដិសារី។ និយាយ​ទៅ​ពិបាក​ដែរ​បង ឃើញ​គាត់​សើច​សប្បាយ​លើ​ឆាក​ជាមួយ​បងប្អូន ប៉ុន្តែ​ការពិត​ គ្មាន​អ្នក​ដឹង​ថា​គាត់​ពិបាក​ទ្រាំ​នឹង​ជំងឺ​ប៉ុណ្ណា​នោះ​ទេ”។​ នេះ​ជា​ការ​អះ​អាង​ពី​ ដេវីត៕

 

អត្ថបទ៖ ថា ម៉ាលីដា