បញ្ចៀស​ការស្លាប់​ពី​ជំងឺមហារីក​ពោះវៀនធំ ៥០% ជាមួយ​គន្លឹះ​សុខភាព​ទាំង ១៥ នេះ​

    ​ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការស្រាវជ្រាវ​ជំងឺមហារីក (IARC) ជា​ផ្នែក​មួយ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ចុងឆ្នាំ ២០១៥ បាន​និយាយថា សាច់​កែច្នៃ​បង្កឱ្យមាន​ជំងឺមហារីក​ពោះវៀនធំ​ចំពោះ​មនុស្ស​។ 

​    ​ជា​ជំងឺមហារីក​គ្រោះថ្នាក់​បំផុត​ទី​បី​ដែល​ឆក់​ជីវិត​មនុស្ស​នៅ​អាមេរិក ជំងឺ​នេះ​ប៉ះពាល់​ទាំង​ពោះវៀនធំ និង​រន្ធ​គូថ​។ នៅ​ចុងឆ្នាំ ២០១៦ នេះ គេ​រំពឹងថា មហារីក​ពោះវៀនធំ​នឹង​កើត​លើ​ពលរដ្ឋ​អាមេរិក ៩៥.០០០ នាក់ ក្នុងចំណោម​នោះ ៣៩.០០០ នាក់​នឹង​ពិនិត្យឃើញ​មហារីក​រន្ធ​គូថ​។ 

​    ​ខាងក្រោម​នេះ​ជា​គន្លឹះ​អស្ចារ្យ​ទាំង ១៥ ដែល​អាច​បង្ការ​ការស្លាប់​ដោយសារ​ជំងឺមហារីក​បាន ៥០ ភាគរយ​៖
​    ​១. ខ្ទឹមបារាំង​៖ សម្បូរ​សារជាតិ​ប្រឆាំង​មហារីក​ដូចជា មហារីក​សុដន់ ក្រពេញ​ប្រូ​ស្តា​ត អូវែ ពោះវៀនធំ ស្រទាប់​ស្បូន​និង​សួត​។ 
​    ​២. លាយ​ម្ទេស ស្រា​បៀរ​ឬ​ស្រា​បន្តិចបន្តួច​ពីលើ​សាច់ ដើម្បី​បន្ថយ​សារធាតុបង្កមហារីក នៅពេល​ចម្អិន​សាច់​នោះ​។ 
​    ​៣. ដើរ​ញឹកញាប់​៖ ព្យាយាម​ដើរ​ឱ្យបាន ១០.០០០ ជំហាន​រាល់ថ្ងៃ​។ 
​    ​៤. ពិសា​គ្រាប់​ផ្លែឈើ​៖ គ្រាប់​ផ្លែឈើ​សម្បូរ​ជាតិ​រ៉ែ​ល្អៗ​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ពោះវៀនធំ និង​សួត​។ 
​    ​៥. ពិសា​តែ​បៃតង​ឱ្យ​ច្រើន​៖ តែ​បៃតង​សម្បូរ​សារជាតិ epigallocatechin-3-gallate (EGCG) ដែល​អាច​ប្រឆាំង​ជំងឺមហារីក​។ 
​    ​៦. ទឹកដូង ឬ​ប្រេងដូង​៖ វា​ផ្ទុក​ជាតិ​អាស៊ីត Lauric ដែល​អាច​សម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​បាន ៩៣ ភាគរយ​ក្នុង​រយៈពេល​តែ ៤៨ ម៉ោង​តែប៉ុណ្ណោះ​។​
​    ​៧. នៅ​ឱ្យ​ឆ្ងាយ​ពី​បរិយាកាស​បង្ក​មហារីក​៖ ដូចជា​កន្លែង​ជ្រលក់​ពណ៌​ក្រណាត់​ជាដើម​។ 
​    ​៨. ព្យាយាម​កាត់បន្ថយ​ភេសជ្ជៈ​ផ្អែម​ដូចជា​ទឹកក្រូច​សម្បូរ​ជាតិ​ហ្គាស​ជាដើម​។​
​    ​៩. ឧស្សាហ៍​អាំង​ថ្ងៃ​៖ ពន្លឺ​ថ្ងៃ​ជួយ​បង្កើន​វីតាមីន D ក្នុង​ខ្លួន ហើយ​វា​ជា​វីតាមីន​ដែល​អាច​រារាំង​ជំងឺមហារីក​មិនឱ្យ​លូតលាស់​។ 
​    ​១០. ពិសា​ចេកអំបូង​សំបក​ខៀវ ដែល​សម្បូរ​កាក​សរសៃ​ហ្វា​យ​បឺ ល្អ​សម្រាប់​ប្រឆាំង​មហារីក​។ 
​    ​១១. រួមបញ្ចូល​ស្ពៃ​ប្រូ​ខូ​លី (Broccoli) ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
​    ​១២. ពិសា​បន្លែ​ធម្មជាតិ​។​
​    ​១៣. ប្រើ​ប្រេង​បន្លែ ដូចជា​ប្រេង​ពោត ប្រេង​សណ្តែកសៀង ជាដើម​សម្រាប់​ឆា​ចៀន​។ 
​    ​១៤. គេង​បើកភ្លើង​ភ្លឺ​រឹមៗ​៖ ពន្លឺភ្លើង​រឹមៗ​នឹង​ធ្វើឱ្យ​រាងកាយ​ខំប្រឹង​ផលិត​ជាតិ Melatonin ដែល​ជួយ​ទប់ស្កាត់​ប្រឆាំង​ជំងឺមហារីក​។ 
​    ​១៥. ព្យាយាម​កាត់បន្ថយ​ដំឡូងបារាំង​ចៀន​ឬ​បំពង​៖ ប្រតិកម្ម​ដំឡូង​និង​ខ្លាញ់​បំពង​នឹង​បង្កើតជា​សារធាតុ Acrylamide បង្ក​មហារីក​ខ្ពស់​៕