ព័ត៌មាន Facebook ចែកចាយ រឿងមិនល្អ ថៅកែហាងអ៊ុតសក់«អាហួយ» ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា

រាជធានីភ្នំពេញ ៖ ស្រ្តីម្ចាស់ហាងអ៊ុតសក់ ផាត់មុខ និងធ្វើក្រចក យីហោ «អាហួយ» ដែលមានទីតាំងស្ថិតនៅក្នុងផ្សារក្រមួន ជិតសារមន្ទីរទួលស្លែង តាមបណ្ដោយផ្លូវលេខ

១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បានចេញមុខមកអះអាងពីការពិត និងច្រានចោលការចោទប្រកាន់ទាំងឡាយ ដែលចោទនាងជាអ្នកនាំស្រីក្មេងឲ្យ តា តា ដែលគេហៅថា ម៉ែយ៉ែមនោះ។

 

«អាហួយ»ម្ចាស់ហាងអ៊ុតសក់ ផាត់មុខ និងធ្វើក្រចក បានអះអាងថា ដោយការអត់ទ្រាំមិនបាន ចំពោះការផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ពីម្នាក់ទៅម្នាក់ជាហូរហែស្ទើរជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងខ្លាំងនោះ ស្រ្តីថៅកែហាងស្រស់សោភាវ័យ២៨ឆ្នាំរូបនេះ បានចេញមកលាតត្រដាងការពិតមួយចំនួន ដែលនាំឲ្យមានការលើកឡើងនូវព័ត៌មាន មិនពិតបែបនេះ។តាមពិតរូបនាងគ្មានប្រព្រឹត្តសកម្មភាព ដែលសង្គមមិនទទួលស្គាល់បែបនេះឡើយ គឺបើកហាងរកស៊ីធម្មតាប៉ុណ្ណោះ ប៉ុន្តែមកពីមន្រ្តីនគរបាលពាក់ផ្កាយ៣ម្នាក់ នៅក្រសួងមហាផ្ទៃ តាមស្រឡាញ់នាងមិនបាន និងម្យ៉ាងទៀត ជឿតាមការញុះញង់របស់ស្រ្តីម្នាក់នោះ ក៏ចាប់ផ្តើមប្រឌិតរឿងមិនមានការពិតបែបនេះទៅវិញ៕

ព័ត៌មាន Facebook ចែកចាយ រឿងមិនល្អ ថៅកែហាងអ៊ុតសក់«អាហួយ»  ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតាព័ត៌មាន Facebook ចែកចាយ រឿងមិនល្អ ថៅកែហាងអ៊ុតសក់«អាហួយ»  ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា

ព័ត៌មាន Facebook ចែកចាយ រឿងមិនល្អ ថៅកែហាងអ៊ុតសក់«អាហួយ»  ច្រានចោលការចោទប្រកាន់ រឿងនាំស្រីក្មេងឲ្យតាតា