វីដេអូ​ច្នៃ​ iPhone 6s ទៅ​ជា​ iPhone 7 មើល​រួច​សឹង​គាំង​បេះដូង​

គណនី​ YouTube ឈ្មោះ​ថា​ PeripateticPandas បាន​បញ្ចេញ​វីដេអូ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បង្ហាញ​ពី​ការ​ច្នៃ​ iPhone 6s ទៅ​ជា​ iPhone 7 តាម​វិធី​សាហាវៗ​បំផុត។

 

 

​​វិធី​ដែល​បង្ហាញ​រួម​មាន​ យក​ជើង​ទា​មក​ផ្សារ​បិត​រន្ធ​កាស​ 3.5mm, ចោះ​រន្ធ​​បំពង​សំឡេង​ដោយ​ម៉ាស៊ីន​ស្វាន និង​ ជា​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​ចេញ​ដោយ​កាត់​ទូរសព្ទ​ជា​ដើម។ ជា​ចុង​ក្រោយ​​បន្ទាប់​ពី​បាញ់​ពណ៌​​រួច​ គេ​​ទទួល​បាន​នូវ​ iPhone 7 ​ពណ៌​ខៀវ​មួយ​គ្រឿង​​យ៉ាង​ស្រស់​ស្អាត​៕

 

ចុច​អាន៖ កាន់​តែ​ច្បាស់​ ​iPhone 7​ ​គ្មាន​រន្ធ​កាស​ តែ​​មាន​កាមេរ៉ា​ភ្លោះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​