សមាគម​អ្នករត់​តាក់ស៊ី​ប៉ោយប៉ែត​ ធ្វើបាតុកម្មរឿង​មន្ត្រី​គយបង្ខំ​ឲ្យ​ដាក់​ខែ​

6 Videos


រថយន្តតាក់ស៊ីជាច្រើនគ្រឿង បាន និង កំពុងធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត លើកំណាត់ផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជាការទាមទារប្រឆាំងទៅនឹងក្រុមគយ ដែលបានគៀបសង្កត់ និង បង្ខំពួកគាត់ឲ្យបង់ប្រាក់ ។

P9

សកម្មភាពនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក រហូតមកដល់ម៉ោង ១០ ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមអ្នករត់តាក់ស៊ីទាំងនោះបានបន្តបើករថយន្តឆ្ពោះទៅកាន់ក្រុងសេរីសោភ័ណ ដោយមានការលើកបដា ជាមួយនឹងស្លាកសញ្ញាសត្វព្រាបដាក់ថា បណ្តាញតាក់ស៊ីសន្តិភាពរួមគ្នាប្រឆាំងអំពើពុករលួយ ។

ក្នុងនោះពួកគាត់បានអះអាងប្រាប់ក្រុមអ្នកកាសែតថា មន្ត្រីគយបានបង្ខំឲ្យពួកគាត់បង់ប្រាក់ក្នុង ១ រថយន្តពី ២ម៉ឺនរៀលទៅ ៤ ម៉ឺនរៀល និង តម្រូវឲ្យបង់ប្រចាំខែ ក្នុងមួយខែពី១០០ដុល្លារទៅ ២០០ ដុល្លារ ដូច្នេះពួកគាត់ សំណូមពរឲ្យអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធលុបបំបាត់អំពើពុករលួយទាំងនេះផង ៕

                                                                                                            សុថាត់