Huawei បើកកមុ្មវិធី កុម្ម៉ង់ទុកមុនសម្រាប់ កំពូលអធិរាជស្មាតហ្វូន ម៉ូឌែលថ្មី Huawei P9 Plus កុម្ម៉ង់ថ្ងៃនេះ ទទួលបានកាដូមហិមា

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន Huawei ផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៏ (ICT) បានធ្វើការប្រកាសជាផ្លូវការ នូវកម្មវិធីពិសេសដែលពុំធ្លាប់មាន គឺ “កម្មវិធីកុម្ម៉ង់ទុកមុនសម្រាប់ កំពូលអធិរាជស្មាតហ្វូនម៉ូឌែលថ្មី Huawei P9 Plus” បន្ទាប់ពីវត្តមាន Huawei P9 និង Huawei P9 Lite នៅលើទីផ្សារកម្ពុជា។

រាល់ការជាវកក់ទុកមុន នូវម៉ូឌែលស៊េរី P9 នៅតាមហាងដែលមានផ្លាកសញ្ញា ហ៊ួរវៃ (Huawei) តាមរយៈគេហទំព័រ ហ្វេសបុក Huawei Mobile Cambodia ឫ ទូរស័ព្ទលេខ 069 73 23 23 – 078 58 68 28 អតិថិជននឹងអាចទទួលបាននូវការបន្ថែមដ៏អស្ចារ្យ គឺ នាឡិកាដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយៈពេល ១៨ខែនិងការប្តូរជូនថ្មីសម្រាប់អេក្រង់បែកក្នុងរយៈពេល៣ខែ ដោយឥតគិតថ្លៃ។

កម្មវិធីនេះពិសេសនេះ មានសុពលភាព រហូតដល់ថ្ងៃទី ០៣ កក្កដា ឆ្នាំ២០១៦ ប៉ុណ្ណោះ។

លោក Jason នាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Huawei ប្រកាសនូវកម្មវិធីកក់ទុកមុន រី កុម្ម៉ង់ទុកមុន (Pre-order) សម្រាប់កំពូលអធិរាជស្មាតហ្វូនម៉ូឌែលថ្មី Huawei P9 Plus ដែលបំពាក់ដោយកាមេរ៉ាភ្លោះ Leica។

“ឥឡូវនេះអតិថិជនគ្រប់រូបអាចធ្វើការកក់ទុកមុន នូវម៉ូឌែល ស៊េរី P9 Plus ត្រឹមតែតម្លៃ 579$ នោះនឹង ទទួលបានកាដូពិសេសៗពីក្រុមហ៊ុនយើងខ្ញុំ រួមមាន នាឡិកាដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយៈពេល ១៨ខែ និងការប្តូរជូនថ្មីសម្រាប់អេក្រង់បែកក្នុងរយៈពេល៣ខែ ដោយឥតគិតថ្លៃ” លោក Jason និយាយ “សូមកុំឲ្យឱកាសល្អនេះកន្លងបំផុតទៅឲ្យសោះ សូមអញ្ជើញរួសរាន់ទំនាក់ទំនងក្រុមការងារយើង”។

ទូរស័ព្ទស្មាតហ្វូន Huawei P9 Plus ជាប្រភេទស្មាតហ្វូនដែលបំពាក់ទៅដោយបច្ចេកវិទ្យាយ៉ាងសម្បូរបែប និងមានចំណុចលេចធ្លោរច្រើន បំផុតក្នុងចំណោមទូរស័ព្ទដទៃទៀត តួយ៉ាងដូចជា លោហៈធាតុ យ៉ាងប្រណិត មានគុណភាពខ្ពស់ រឹងមាំ ហាប់ រីឯទម្ងន់វិញគឺកាន់តែស្រាលត្រឹមតែ១៦២ក្រាម និងកម្រាស់ 7mm ងាយស្រួលដាក់តាមខ្លួន ព្រមជាមួយនិងអេក្រង់ដែលមានទំហំធំរហូតដល់ 5.5 អ៊ីញ ផ្តល់លក្ខណៈ ងាយស្រួលក្នុងការប្រើប្រាស់ និងបញ្ជាមុខងារផ្សេងៗទៀតនៅលើអេក្រង់។ នៅគែមជុំវិញនៃទូរស័ព្ទ មានរាងកាត់កោងភ្លឺរលោង រចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុត ពីសំណាក់អ្នកជំនាញផ្នែករចនាដ៏ល្បីៗ លើពិភពលោក មិនថាក្បូរក្បាច់រចនា រឺចំណាំងនៅលើទូរស័ព្ទគឺមានភាពស្រស់ស្អាត ទាក់ភ្នែកហាក់បីដូចជាគ្រាប់ពេជ្រច្នៃដ៏មានតម្លៃដែលមនុស្សផងទាំងឡាយទទួលស្គាល់ និងប្រាថ្នាចង់បាន។ កាន់តែរីករាយ ស្រស់ស្រាយក្នុងការថតរូបជាមួយក្រុមគ្រួសារ មិត្តភក្តិ គ្រប់ពេលវេលា មិនថាអ្នកស្ថិតនៅក្នុងកាលៈទេសៈណានោះទេ គឺនៅតែអាចទទួលបាននូវការចងចាំល្អៗ តាមរយៈ អនុស្សាវរីយ៍ ដែលបានផ្តិត យកដោយកាមេរ៉ាភ្លោះ Leica ទំហំ 12 មេហ្គាភិចសែលដែលបានបំពាក់នៅលើ P9 Plus។ វាជួយបន្ថែមរស់ជាតិនៃជីវិតរបស់អ្នកអោយកាន់តែមានអត្ថន័យ ព្រមជាមួយនឹងអង្គចងចាំ ដែលមានទំហំធំដល់ទៅ 4 GB RAM រឺឯថ្មវិញ ប្រើបានកាន់តែយូរ ដោយមិនចាំបាច់បារម្ភ ពីការសាកថ្មញឹកញាប់។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ www.gsmarena.com ។

លក្ខណៈពិសេសរបស់ Huawei P9 Plus ដែលទូរស័ព្ទស្មាតដទៃពុំអាចប្រៀបបាន នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

សូមរួសរាន់ធ្វើការកុម្ម៉ង់ឥឡូវនេះ នៅតាមហាង ដែលមានផ្លាកសញ្ញា Huawei គេហទំព័រហ្វេសបុក Huawei Mobile Cambodia ឫ ទូរស័ព្ទលេខ 069 73 23 23 – 078 58 68 28” លោក Jason បន្ថែម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត