Blanc ត្រូវ PSGបញ្ឈប់​ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ទូទៅ​

Paris Saint-Germain បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ បាន​បញ្ចប់​លោក Laurent Blanc ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​។​

  Blanc ត្រូវ PSGបញ្ឈប់​ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ទូទៅ​លោក Laurent Blanc

 

Blanc បាន​មក​កាន់​ក្លឹប​យក្ស​របស់​បារាំង​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៣​ហើយ​ជួយ​ Paris ឈ្នះ​ជើង​ឯក​ Ligue 1 ៣​រដូវកាល​ជាប់​ៗគ្នា, ឈ្នះ Coupe de France ២ដង និង Coupe de la Ligue ចំនួន៣ដង។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​អ្នក​ចាត់​ការ​វ័យ ៥០ឆ្នាំ​បាន​បន្ត​កុង​ត្រា​ថ្មី​២​ឆ្នាំ​បន្ថែម តែ​ក្រោយ​មក​ត្រូវ​រង​សម្ពាធ​រហូត​ឈាន​ដល់​ការ​បណ្ដេញ​ចេញ​បន្ទាប់​ពី​​ដឹក​នាំ​ក្លឹប​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League។ ​

 

ក្រៅ​ពី​អ្នក​ចាត់​ការ​ទូទៅ PSG​ ក៏​បាន​បញ្ឈប់​ជំនួយការ​អ្នកចាត់ការ​ទូទៅ​២​រូប​មាន Jean-Louis Gasset និង coach Philippe Lambert ផង​ដែរ។​ អ្នក​ថ្មី​ដែល​នឹង​មក​ជំនួស​លោក Blanc​ អាច​ជាលោក​ Unai Emery អតីត​អ្នកចាត់ការ​ទូទៅ Sevilla៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN

  • Blanc ត្រូវ PSGបញ្ឈប់​ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ទូទៅ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:បច្ចេកវិទ្យា
Tags: