វិធី​បង្កើន​កូឡេស​ស្តេ​រ៉ុល​ល្អ​

វិធី​បង្កើន​កូឡេស​ស្តេ​រ៉ុល​ល្អ​


វិធី​បង្កើន​កូឡេស​ស្តេ​រ៉ុល​ល្អ​

​តើ​បងប្អូន​មាន​ដឹងថា ក្នុង​ខ្លួន​របស់​យើង មាន​កូឡេស​ស្តេ​រ៉ុល​ល្អ និង​កូឡេស​ស្តេ​រ៉ុល​អាក្រក់​ដែរឬទេ​? កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ជាធម្មតា ត្រូវតែ​ទាប ដើម្បី​យើង​មាន​សុខភាព​ល្អ ហើយ​កូឡេស​ស្តេ​រ៉ុល​ល្អ ត្រូវ​តែ​ច្រើន​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​វិធី​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​។​

១. ការ​ញ៉ាំ​ត្រី គឺ​គ្រប់គ្រាន់​នឹង​តម្រូវការ អាស៊ីត​ខ្លាញ់​ដែល​យើង​ត្រូវការ​។ ត្រី មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្កា ៣ និង ៦ ដែល​អាច​មាន​សមត្ថភាព បង្កើន​កូឡេស​ស្តេ​រ៉ុល​ល្អ (HDL)​។ អ្នក​ដែល​ញ៉ាំ​ត្រី​រាល់ថ្ងៃ មិនចាំបាច់​ប្រើ​ថ្នាំ​បំប៉ន​ខ្លាញ់ត្រី​នោះទេ​។​

២. សូកូឡា​ខ្មៅ ក៏​អាច​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ដែរ​។​

៣. ស្រាក្រហម​មួយ​កែវ​រាល់ថ្ងៃ មាន​ផល​ល្អ ដើម្បី​បង្កើន​កូឡេស​ស្តេ​រ៉ុល​ល្អ​។​

៤. គ្រាប់​ផ្លែឈើ ដូចជា គ្រាប់​ផ្លែ​អាល់​ម៉ុន និង​វ៉ាល់​ណាត់ ក៏​មិន​ចាញ់​របស់​ខាងលើ​ប៉ុន្មាន​ដែរ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។